Trent Alexander-Arnold រងរបួសភ្លៅ អវត្តមានពី Real Madrid រហូតដល់ដើមឆ្នាំ ២០២៦
អត្ថបទសរសេរដោយ Bonat • 108 views
ក្លិប Real Madrid បានបញ្ជាក់ថា ខ្សែការពារ Trent Alexander-Arnold បានរងរបួស សាច់ដុំភ្លៅ (Rectus Femoris) ក្នុងជើងឆ្វេង ដែលត្រូវបានគេប៉ាន់ប្រមាណថា នឹងធ្វើឱ្យរូបគេ អវត្តមានប្រហែល ២ ខែ (រហូតដល់ដើមឆ្នាំ ២០២៦)។ នេះគឺជាដំណឹងអាក្រក់មួយទៀតសម្រាប់ក្រុមរបស់លោក Xabi Alonso ដែលកំពុងប្រឈមមុខនឹង វិបត្តិរបួសធ្ងន់ធ្ងរ នៅតំបន់ការពារស្លាបស្តាំ ដោយសារប្រធានក្រុម Dani Carvajal ក៏កំពុងអវត្តមានរហូតដល់ ដើមឆ្នាំ ២០២៦ ផងដែរ។
Alexander-Arnold ទើបតែរកបាន Assist ដំបូងរបស់គេក្នុងលីគ La Liga មុនពេលរងរបួស។ ការអវត្តមានរបស់ខ្សែការពារទាំងពីររូបនេះ នឹងបង្ខំលោក Alonso ឱ្យពឹងផ្អែកលើ Federico Valverde ឬ Raul Asencio ជាអ្នកជំនួសបណ្តោះអាសន្ន។ កីឡាករវ័យ ២៧ ឆ្នាំ រូបនេះធ្លាប់រងរបួសសរសៃពួរជើងម្តងរួចមកហើយនៅដើមរដូវកាល ដែលធ្វើឱ្យការវិលត្រលប់របស់លោកត្រូវមានការ ប្រុងប្រយ័ត្ន បំផុត។
