Thierry Henry ព្រមានលោក Mikel Arteta៖ "កុំយកបញ្ហារបួសធ្វើជាលេស" ក្នុងការប្រជែងពាន
អត្ថបទសរសេរដោយ Bonat • 95 views
វីរបុរសក្រុមកាំភ្លើងធំ Thierry Henry បានផ្ញើសារដាស់តឿនដល់លោក Mikel Arteta ថា ក្រុម Arsenal ត្រូវតែផ្តោតអារម្មណ៍ឱ្យខ្លាំងលើការឈ្នះពានរង្វាន់ Premier League និងបញ្ឈប់ការលើកយកបញ្ហាកីឡាកររបួសមកធ្វើជាលេស។ Henry បានបញ្ជាក់យ៉ាងច្បាស់ថា "គ្រប់ក្រុមទាំងអស់សុទ្ធតែមានបញ្ហា" ដូចជាកាលវិភាគប្រកួតមមាញឹក និងកីឡាកររបួស។ អ្វីដែលសំខាន់ គឺរបៀបដែលក្រុមឆ្លងកាត់ឧបសគ្គទាំងនោះ។ បន្ទាប់ពីទទួលបានត្រឹមចំណាត់ថ្នាក់លេខ ២ ចំនួន ៣ រដូវកាលជាប់គ្នា Henry ជឿថាឆ្នាំ ២០២៥-២៦ នេះ គឺជាឆ្នាំដែល Arsenal ត្រូវតែលើកពានឱ្យខានតែបាន បើទោះបីជាកំពុងខ្វះកីឡាករសំខាន់ៗដូចជា Ben White, Gabriel, និង Havertz ជាដើម។
Arsenal ទើបតែឈ្នះ Wolves ២-១ យ៉ាងប្រផិតប្រផើយ (ដោយសារគ្រាប់បាល់ចូលទីខ្លួនឯង ២ គ្រាប់)។ Henry យល់ថាការឈ្នះទាំងលេងមិនសូវល្អ គឺជាសញ្ញានៃក្រុមខ្លាំង ប៉ុន្តែលោកព្រមានថាក្រុមមិនត្រូវបណ្តោយឱ្យទម្រង់លេងបែបនេះកើតឡើងដដែលៗនោះទេ។ លោកសង្កត់ធ្ងន់ថា ចាប់ពីបុណ្យណូអែល រហូតដល់ចុងខែកុម្ភៈ គឺជាពេលវេលាដ៏សំខាន់បំផុតក្នុងលីគអង់គ្លេស ដែលនឹងបង្ហាញឱ្យឃើញច្បាស់ថា តើក្រុមណាមានសមត្ថភាពពិតប្រាកដក្នុងការលើកពាន។ Arsenal កំពុងរងសម្ពាធពី Man City និង Aston Villa ដែលដេញតាមពីក្រោយត្រឹម ២ ពិន្ទុ៖
-
ថ្ងៃសៅរ៍៖ ជួប Everton (ក្រៅដី)
-
Carabao Cup៖ ជួប Crystal Palace (វគ្គ ៨ ក្រុម)
-
ចុងឆ្នាំ ២០២៥៖ ជួប Brighton និងការប្រកួតដ៏ធំជាមួយ Aston Villa (ក្នុងដី)។
