Sawe និង Kejelcha ក្លាយជាអ្នករត់ម៉ារ៉ាតុងដំបូងប្រើពេលក្រោម ២ម៉ោង នៅ London
កីឡា Apr 28, 2026

Sawe និង Kejelcha ក្លាយជាអ្នករត់ម៉ារ៉ាតុងដំបូងប្រើពេលក្រោម ២ម៉ោង នៅ London

អត្ថបទសរសេរដោយ Dany • 56 views

កំណត់ត្រារត់ម៉ារ៉ាតុងក្រោម ២ម៉ោង ត្រូវបានបំបែកជាផ្លូវការជាលើកដំបូង ក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិទីក្រុង London ឆ្នាំ ២០២៦ ដោយកីឡាករ Sabastian Sawe មកពីកេនយ៉ា និង Yomif Kejelcha មកពីអេត្យូពី។ អ្នកទាំងពីបានបង្កើតប្រវត្តិសាស្ត្រថ្មី ដោយក្លាយជាអត្តពលិកបុរសដំបូងគេដែលរត់បានក្រោម ២ម៉ោង ក្នុងការប្រកួតផ្លូវការ។

ក្នុងការប្រកួតនេះ Sawe បានឈ្នះចំណាត់ថ្នាក់លេខ១ ដោយប្រើរយះវេលា 1:59:30 ខណៈ Kejelcha ទទួលបានលេខ២ ជាមួយរយះវេលា 1:59:41 ដែលយឺតត្រឹមតែ ១១ វិនាទីប៉ុណ្ណោះ។ ជ័យជម្នះនេះមិនត្រឹមតែធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលទេ ប៉ុន្តែថែមទាំងបំបែកកំណត់ត្រាពិភពលោកចាស់ផងដែរ។

កំណត់ត្រាចាស់ត្រូវបានកាន់កាប់ដោយ Kelvin Kiptum ជាមួយរយះវេលា 2:00:35 ក្នុងព្រឹត្តិការណ៍ Chicago Marathon ឆ្នាំ ២០២៣។ ជាអកុសល Kiptum បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ ២០២៤ ក្នុងវ័យត្រឹម ២៤ ឆ្នាំ។

ការប្រកួតម៉ារ៉ាតុងទីក្រុង London ឆ្នាំនេះ មានអ្នកចូលរួមជិត ៦ម៉ឺននាក់ ហើយជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ មានអត្តពលិកដល់ទៅ ២ នាក់ ដែលអាចរត់ក្រោម ២ម៉ោងក្នុងព្រឹត្តិការណ៍តែមួយ។ ចំណាត់ថ្នាក់លេខ៣ ទៅលើកីឡាករ Jacob Kiplimo មកពីអ៊ូហ្កង់ដា ជាមួយរយះវេលា 2:02:28

គួររំលឹកថា កីឡាករ Eliud Kipchoge ក៏ធ្លាប់រត់ក្រោម ២ម៉ោងបានម្តងក្នុងឆ្នាំ ២០១៩ ជាមួយថិរវេលា 1:59:40 ប៉ុន្តែមិនត្រូវបានទទួលស្គាល់ជាផ្លូវការទេ ព្រោះមិនស្ថិតក្រោមលក្ខខណ្ឌប្រកួតស្តង់ដារ។

ផ្នែកនារី កីឡាការិនី Tigst Assefa បានបំបែកកំណត់ត្រាពិភពលោករបស់ខ្លួន ដោយរត់បានរយះវេលា 2:15:41 លឿនជាងកំណត់ត្រាចាស់របស់នាង។ ចំណាត់ថ្នាក់លេខ២ បានទៅលើ Hellen Obiri ជាមួយរយះវេលា 2:15:53 ខណៈ Joyciline Jepkosgei ទទួលបានលេខ៣ ជាមួយរយះវេលា 2:15:55

ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកថាជាការប្រែក្លាយដ៏ធំមួយក្នុងប្រវត្តិសាស្ត្រកីឡារត់ម៉ារ៉ាតុងពិភពលោក។

Xabi Alonso រំពឹងថា Chelsea នឹងមានការប្រែប្រួលកាន់តែច្រើនក្នុងទីផ្សារដោះដូរ ខណៈលោកលាតត្រដាងពី «ផែនការ» ផ្គុំ Morgan Rogers ជាមួយ Cole Palmer
កីឡា

Xabi Alonso រំពឹងថា Chelsea នឹងមានការប្រែប្រួលកាន់តែច្រើនក្នុងទីផ្សារដោះដូរ ខណៈលោកលាតត្រដាងពី «ផែនការ» ផ្គុំ Morgan Rogers ជាមួយ Cole Palmer

Jul 27, 2026 3 views
ប្រធាន FIFA លោក Gianni Infantino បានចេញមុខការពារការរៀបចំ 2026 World Cup និងវាយបកលើអ្នកសារព័ត៌មានថាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយ
កីឡា

ប្រធាន FIFA លោក Gianni Infantino បានចេញមុខការពារការរៀបចំ 2026 World Cup និងវាយបកលើអ្នកសារព័ត៌មានថាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយ

Jul 27, 2026 5 views
PSG បង្វែរគោលដៅមកទិញ Ferran Torres ពី Barcelona បន្ទាប់ពីចាញ់ Real Madrid ក្នុងការប្រជែងយក Yan Diomande
កីឡា

PSG បង្វែរគោលដៅមកទិញ Ferran Torres ពី Barcelona បន្ទាប់ពីចាញ់ Real Madrid ក្នុងការប្រជែងយក Yan Diomande

Jul 27, 2026 5 views
Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026
កីឡា

Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026

Jul 27, 2026 8 views
Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!
កីឡា

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!

Jul 27, 2026 7 views
England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!
កីឡា

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!

Jul 27, 2026 6 views
Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid
កីឡា

Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid

Jul 27, 2026 7 views
ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង
កីឡា

ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង

Jul 27, 2026 9 views