លោក Ruben Amorim បានត្រៀមចិត្តលាលែងដោយខ្លួនឯងតែប៉ុន្មានថ្ងៃមុន ប៉ុន្តែ Manchester United សម្រេចបណ្តេញលោកចេញជាផ្លូវការ ដែលធ្វើឱ្យក្លឹបត្រូវចំណាយសំណង £12 លាន ដើម្បីបញ្ចប់កិច្ចសន្យា
អត្ថបទសរសេរដោយ Dany • 97 views
យោងតាមរបាយការណ៍ចុងក្រោយ លោក Ruben Amorim គ្រូបង្វឹកវ័យ ៤០ ឆ្នាំរបស់ Manchester United បានធ្វើការសម្រេចត្រៀមចិត្តលាលែងពីតំណែងដោយខ្លួនឯងតែប៉ុន្មានថ្ងៃចុងក្រោយ មុនពេលក្លឹបសម្រេចបណ្តេញចេញជាផ្លូវការ។ បន្ទាប់ពីរយៈពេល ១៤ ខែ ដែលមិនអាចផ្តល់ផលដូចការរំពឹងទុកនៅ Old Trafford លោក Ruben Amorimបានត្រៀមខ្លួនចាកចេញដោយស្ម័គ្រចិត្ត និងលាលែងដោយគ្មានសំណង។
ប៉ុន្តែក្លឹប Manchester United បានសម្រេចបណ្តេញចេញជាផ្លូវការ ដែលធ្វើឱ្យពួកគេត្រូវចំណាយសំណងដល់លោក Ruben Amorimចំនួន £12 លាន (ប្រហែល $16 លាន) ដើម្បីបញ្ចប់កិច្ចសន្យាមុនកំណត់។ នេះគឺជាការចំណាយដ៏ធំមួយសម្រាប់ក្លឹបដែលកំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ និងសម្ពាធខ្ពស់ពីអ្នកគាំទ្រ។
លោក Ruben Amorim ដែលធ្លាប់ជោគជ័យយ៉ាងខ្លាំងនៅ Sporting CP មុនមកដល់ Manchester United បានជួបការលំបាកក្នុងការសម្របខ្លួនជាមួយកីឡាករ និងវប្បធម៌ក្លឹប ដែលធ្វើឱ្យទម្រង់លេងរបស់ក្រុមមិនស្ថិតស្ថេរ និងមិនអាចប្រជែងក្នុងកំពូលតារាង Premier League បាន។ ការចាកចេញនេះបានធ្វើឱ្យក្លឹបត្រូវស្វែងរកគ្រូបង្វឹកថ្មីបន្តទៀត ដែលជាសញ្ញាមួយ នៃភាពចលាចលនៅ Old Trafford។
អ្នកគាំទ្រ Red Devils ជាច្រើនមានអារម្មណ៍ថា ការសម្រេចចិត្តនេះគឺជាការចាំបាច់ ប៉ុន្តែការចំណាយ £12 លាន សម្រាប់ការបណ្តេញចេញលោក Ruben Amorim ក្នុងរយះពេល ១៤ ខែ គឺជាការខាតបង់ដ៏ធំមួយ។ ហើយឥឡូវនេះ ក្លឹបកំពុងស្វែងរកគ្រូបង្វឹកអចិន្ត្រៃយ៍ថ្មី ដើម្បីត្រឡប់មកកំពូលវិញឱ្យបានឆាប់។