Ruben Amorim ព្រមាន Manchester United ឱ្យចៀសវាង "កំហុសឆ្គងពីអតីតកាល" ក្នុងទីផ្សារដោះដូរខែមករា
កីឡា Dec 25, 2025

Ruben Amorim ព្រមាន Manchester United ឱ្យចៀសវាង "កំហុសឆ្គងពីអតីតកាល" ក្នុងទីផ្សារដោះដូរខែមករា

អត្ថបទសរសេរដោយ Bonat • 92 views

គ្រូបង្វឹកលោក Ruben Amorim បានបញ្ជាក់យ៉ាងច្បាស់ថា Manchester United ត្រូវតែបញ្ចប់យុទ្ធសាស្ត្រទិញកីឡាករដោយភាពស្លន់ស្លោ ហើយត្រូវផ្ដោតលើការនាំចូលតែកីឡាករណាដែលមានឆន្ទៈចង់លេងឱ្យក្លិបពិតប្រាកដ និងស័ក្តិសមសម្រាប់គម្រោងរយៈពេលវែងប៉ុណ្ណោះ។ United កំពុងស្វែងរកខ្សែបម្រើការពារថ្មី ដោយមានបេក្ខភាពដូចជា Ruben Neves (Al-Hilal), Conor Gallagher (Atletico Madrid) និង Tyler Adams (Bournemouth)។ កាលពីរដូវក្ដៅ ក្លិបបានដកខ្លួនពីការទិញ Carlos Baleba ដោយសារតម្លៃខ្លួនខ្ពស់ពេក (£១០០ លាន)។ មានសេចក្តីរាយការណ៍ថា United អាចនឹងខកខានក្នុងការទិញខ្សែប្រយុទ្ធ Antoine Semenyo របស់ Bournemouth ព្រោះកីឡាកររូបនេះហាក់ចង់ទៅរួមរស់ជាមួយគូប្រជែង Manchester City នាខែមករាខាងមុខវិញ។

លោក Amorim បញ្ជាក់ថា ក្លិបនឹងមិនទិញកីឡាករដើម្បីគ្រាន់តែមកបង្កប់រន្ធដែលបាត់បង់ដោយសាររបួស ឬការទៅជួយជាតិក្នុងពាន AFCON (ដូចជា Mazraoui, Amad, Mbeumo) នោះទេ។ ប្រសិនបើមិនមានកីឡាករដែល "ល្អឥតខ្ចោះ" ឬកីឡាករដែលមិនចង់មក Old Trafford ដោយចិត្តឯងទេ លោកសុខចិត្តប្រើប្រាស់ធនធានដែលមានស្រាប់ ជាជាងនាំយកកីឡាករមកបង្កើតកំហុសដូចមុនទៀត។ បន្ទាប់ពីចាញ់ Aston Villa ២-១ និងស្មើ Bournemouth ៤-៤ កាលពីពេលថ្មីៗនេះ United ត្រូវត្រៀមខ្លួនទទួលភ្ញៀវ Newcastle United នៅថ្ងៃទី ២៦ ធ្នូ (Boxing Day )។ ប្រសិនបើចាញ់ក្នុងទឹកដីខ្លួនឯង Newcastle នឹងមានពិន្ទុស្មើជាមួយ United ដែលបច្ចុប្បន្នកំពុងឈរនៅលេខ ៧ ក្នុងតារាង Premier League។ លោក Ruben Amorim កំពុងព្យាយាមកែប្រែវប្បធម៌ទិញដូររបស់ United ដោយសង្កត់ធ្ងន់លើ "គុណភាព និងឆន្ទៈ" ជាជាង "បរិមាណ" ដើម្បីធានាឱ្យបាននូវស្ថេរភាពរបស់ក្លិបនាពេលអនាគត។

Xabi Alonso រំពឹងថា Chelsea នឹងមានការប្រែប្រួលកាន់តែច្រើនក្នុងទីផ្សារដោះដូរ ខណៈលោកលាតត្រដាងពី «ផែនការ» ផ្គុំ Morgan Rogers ជាមួយ Cole Palmer
កីឡា

Xabi Alonso រំពឹងថា Chelsea នឹងមានការប្រែប្រួលកាន់តែច្រើនក្នុងទីផ្សារដោះដូរ ខណៈលោកលាតត្រដាងពី «ផែនការ» ផ្គុំ Morgan Rogers ជាមួយ Cole Palmer

Jul 27, 2026 6 views
ប្រធាន FIFA លោក Gianni Infantino បានចេញមុខការពារការរៀបចំ 2026 World Cup និងវាយបកលើអ្នកសារព័ត៌មានថាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយ
កីឡា

ប្រធាន FIFA លោក Gianni Infantino បានចេញមុខការពារការរៀបចំ 2026 World Cup និងវាយបកលើអ្នកសារព័ត៌មានថាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយ

Jul 27, 2026 10 views
PSG បង្វែរគោលដៅមកទិញ Ferran Torres ពី Barcelona បន្ទាប់ពីចាញ់ Real Madrid ក្នុងការប្រជែងយក Yan Diomande
កីឡា

PSG បង្វែរគោលដៅមកទិញ Ferran Torres ពី Barcelona បន្ទាប់ពីចាញ់ Real Madrid ក្នុងការប្រជែងយក Yan Diomande

Jul 27, 2026 8 views
Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026
កីឡា

Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026

Jul 27, 2026 10 views
Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!
កីឡា

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!

Jul 27, 2026 10 views
England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!
កីឡា

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!

Jul 27, 2026 10 views
Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid
កីឡា

Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid

Jul 27, 2026 9 views
ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង
កីឡា

ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង

Jul 27, 2026 11 views