ទីបំផុត Ruben Amorim ត្រៀមផ្លាស់ប្តូរទម្រង់លេងនៅ Man Utd ពី 3-4-3 ទៅ 4-3-3 វិញ
អត្ថបទសរសេរដោយ Bonat • 91 views
លោក Ruben Amorim គ្រូបង្វឹកក្រុម Manchester United ត្រូវបានគេរាយការណ៍ថា ត្រៀមខ្លួនជាស្រេច ដើម្បី បោះបង់ ទម្រង់លេង 3-4-3 ដែលលោកនិយមបំផុត ហើយអាចនឹងងាកមកប្រើប្រាស់ប្រព័ន្ធ 4-3-3 វិញ ក្នុងជំនួបជាមួយ Bournemouth និងអំឡុងពេលបុណ្យណូអែលខាងមុខ។ ការផ្លាស់ប្តូរនេះគឺដោយសារលោក Amorim ត្រូវ បាត់បង់ កីឡាករសំខាន់ៗចំនួន ៣ រូប ( Bryan Mbeumo, Amad និង Noussair Mazraoui) ដែលត្រូវទៅចូលរួមប្រកួត Africa Cup of Nations (AFCON) នាពេលឆាប់ៗនេះ។ របាយការណ៍បានឱ្យដឹងថា លោក Amorim បានចំណាយ ពេលវេលាច្រើន ក្នុងការហ្វឹកហាត់ ដើម្បីត្រៀមក្រុមឱ្យប្រើប្រាស់ទម្រង់ 4-3-3 ជំនួបជាមួយ Bournemouth។
លោក Amorim បានសារភាពថា ក្រុម "មិនអាចគិតថា យើងនឹងលេងតាមរបៀបដដែល" ដោយគ្មានកីឡាករទាំង ៣ រូបនោះទេ ហើយការបាត់បង់នេះគឺជា "ឱកាសល្អ" សម្រាប់ក្រុមដើម្បី "ព្យាយាមលេងតាមរបៀបផ្សេង" និង "បង្កើនភាពបត់បែន" ក្នុងការលេងរបស់ខ្លួន។ ប្រសិនបើកីឡាករ AFCON ទៅដល់វគ្គផ្តាច់ព្រ័ត្រ (ថ្ងៃទី ១៨ មករា) ពួកគេអាចនឹងខកខានការប្រកួត Premier League ចំនួន ៦ លើក និង ១ ប្រកួត FA Cup។
