Ruben Amorim សរសើរ Ayden Heaven បង្ហាញទម្រង់លេងលេចធ្លោ
អត្ថបទសរសេរដោយ Dany • 82 views
លោក Ruben Amorim បានថ្លែងថា ប្រសិនបើ Ayden Heaven នៅតែអាចរក្សា ទម្រង់លេងល្អបែបនេះ ជាបន្តទៀត វានឹងក្លាយជា បញ្ហាធំមួយ សម្រាប់កីឡាករផ្សេងៗ ដែលចង់ ដណ្តើមតំណែង 11 នាក់ដំបូង របស់គាត់ ។ ការលើកឡើងនេះបង្ហាញឲ្យឃើញពី ការជឿជាក់ និងការពេញចិត្តខ្លាំង របស់គ្រូបង្វឹកចំពោះសមត្ថភាពកីឡាករវ័យក្មេងរូបនេះ។
ក្នុងការប្រកួតប៉ះ Newcastle កន្លងទៅ Ayden Heaven បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ជាពិសេសក្នុងតួនាទី ខ្សែការពារ ដែលមាន ភាពវ័យឆ្លាត រហ័សរហួន និងការគ្រប់គ្រងការប្រកួតបានល្អ។ គាត់បង្ហាញ ទំនុកចិត្តខ្លាំងលើខ្លួនឯង ទាំងក្នុងការការពារ និងការចែកបាល់ពីខ្សែការពារឡើងមុខ ដែលធ្វើឲ្យ តំបន់ការពារ របស់ក្រុមមើលទៅមាន សុវត្ថិភាព និងមានស្ថេរភាពឡើងវិញ។
ការផ្ទេររបស់ Ayden Heaven មកកាន់ Manchester United ក្នុងតម្លៃត្រឹមតែ 1.5 លានផោន (£1.5m) ពីក្លិប Arsenal ត្រូវបានចាត់ទុកថាជា ការទិញដ៏ឆ្លាតវៃ មួយ។ ជាមួយនឹងវ័យក្មេង និងសមត្ថភាពដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស គាត់ត្រូវបានគេរំពឹងថានឹងក្លាយជា អនាគតដ៏វែងឆ្ងាយ និងមានជោគជ័យ សម្រាប់ Manchester United។
បើ Ayden Heaven អាចរក្សា ភាពថេរ និងការអភិវឌ្ឍ បែបនេះបានជាបន្ត គាត់មិនត្រឹមតែជាជម្រើសសំខាន់នៅបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែអាចក្លាយជា សសរទ្រូងនៃខ្សែការពារ របស់ក្លិបនៅថ្ងៃអនាគតផងដែរ។