Rodri ត្រលប់មកវិញ! Man City បង្កើនកម្លាំងដើម្បីដណ្ដើមតំណែងកំពូលតារាងពី Arsenal
អត្ថបទសរសេរដោយ Bonat • 82 views
ខ្សែបម្រើឆ្នើម Rodri បានវិលត្រលប់មកមានឈ្មោះក្នុងបញ្ជីកីឡាករបម្រុងរបស់ Manchester City ជាលើកដំបូងក្នុងជំនួបជាមួយ Nottingham Forest នាថ្ងៃសៅរ៍នេះ បន្ទាប់ពីសម្រាកព្យាបាលរបួសជង្គង់ (ACL) ដ៏យូរ។ Man City កំពុងតាមពីក្រោយ Arsenal តែ ២ ពិន្ទុ ប៉ុណ្ណោះ។ ប្រសិនបើឈ្នះ Forest ក្នុងប្រកួតនេះ ក្រុមរបស់លោក Pep Guardiola នឹងឡើងទៅឈរលេខ ១ បណ្ដោះអាសន្ន មុនពេល Arsenal ត្រូវប៉ះ Brighton។ City កំពុងស្វែងរកជ័យជម្នះលើកទី ៧ ជាប់ៗគ្នាគ្រប់កម្មវិធីប្រកួត ប៉ុន្តែលោក Pep បានដាស់តឿនថា ទឹកដី Forest គឺជាកន្លែងដ៏ពិបាកបំផុត ត្បិតអីកាលពីរដូវកាលមុន City ក៏ធ្លាប់ចាញ់នៅទីនេះដែរ។ ការត្រលប់មកវិញរបស់ Rodri គឺជាកម្លាំងចិត្តដ៏ធំ បន្ទាប់ពីលោកទើបតែបង្ហាញខ្លួនបាន ៦ ប្រកួតប៉ុណ្ណោះក្នុងលីគរដូវកាលនេះ។ លោក Pep បញ្ជាក់ថា "Rodri មានស្ថានភាពធូរស្រាលជាងមុនឆ្ងាយណាស់"។ កីឡាករ ៤ រូបរងរបួស (Doku, Stones, Bobb, Kovacic) និង ២ រូបទៀតត្រូវទៅជួយជាតិនៅ AFCON (Marmoush និង Ait-Nouri)។
ជម្រើស ១១ នាក់ដំបូង: លោក Pep នៅតែរក្សាសមាសភាពដដែលដូចកាលឈ្នះ West Ham ៣-០៖
-
អ្នកចាំទី: Donnarumma
-
ការពារ: Nunes, Dias, Gvardiol, O'Reilly
-
បម្រើ: Gonzalez, Bernardo Silva, Reijnders
-
ប្រយុទ្ធ: Foden, Cherki, Haaland
ក្រុមក្រោមការដឹកនាំរបស់លោក Sean Dyche កំពុងព្យាយាមរើបម្រាស់ចេញពីតំបន់បាតតារាង។ កាលពីរដូវកាលមុន ពួកគេបានយកឈ្នះ City ១-០ តាមរយៈគ្រាប់បាល់ចុងម៉ោងរបស់ Callum Hudson-Odoi ដែលជាមេរៀនមួយសម្រាប់ក្រុមការពារតំណែងជើងឯកត្រូវប្រុងប្រយ័ត្ន។
