Real Madrid ចូលរួមជាមួយ Man City ក្នុងការប្រជែងយក Michael Olise ពី Bayern Munich
អត្ថបទសរសេរដោយ Bonat • 89 views
ក្លិប Real Madrid ត្រូវបានរាយការណ៍ថា បានចូលរួមជាមួយ Manchester City ក្នុងការតាមប្រមាញ់ខ្សែប្រយុទ្ធស្លាប Michael Olise របស់ក្លិប Bayern Munich។ ទោះជាយ៉ាងណាក៏ដោយ ក្លិបយក្សអាល្លឺម៉ង់មួយនេះបានបង្ហាញជំហរយ៉ាងច្បាស់ថា Olise គឺជាកីឡាករដែល "មិនអាចលក់បាន"។ កំពុងសម្លឹងមើល Olise សម្រាប់គម្រោងឆ្នាំ ២០២៦ ដើម្បីពង្រឹងស្លាបស្តាំ ដែលបច្ចុប្បន្ន Rodrygo, Mastantuono និង Brahim Diaz នៅមិនទាន់បង្ហាញលទ្ធផលជាដុំកំភួននៅឡើយ។ លោក Pep Guardiola ពិតជាចង់បាន Olise មកពង្រឹងតំបន់ស្លាប ក្នុងនាមជាដំណោះស្រាយរយៈពេលវែងសម្រាប់ប្រព័ន្ធលេងរបស់លោក។
ចាប់តាំងពីផ្ទេរពី Crystal Palace មក Michael Olise បានក្លាយជាតារាឆ្នើមក្នុង Bundesliga យ៉ាងឆាប់រហ័ស៖
-
គ្រាប់បាល់ និង Assist: ស៊ុតបាន ៣០ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម (Assist) ៣៧ ដង ក្នុងចំណោមការបង្ហាញខ្លួន ៨០ ប្រកួត។
-
គេគឺជាកីឡាករម្នាក់ដែលមានអត្រារួមចំណែកគ្រាប់បាល់ខ្ពស់បំផុត (Goal contribution per 90 minutes) ក្នុងលីគអាល្លឺម៉ង់។
Bayern ចាត់ទុក Olise និង Harry Kane គឺជាគ្រឹះដ៏សំខាន់នៃគម្រោងរបស់លោក Vincent Kompany។ ក្លិបកំពុងរៀបចំដំឡើងប្រាក់ពលកម្ម និងបន្តកិច្ចសន្យាបន្ថែមឱ្យ Olise ដើម្បីរក្សារូបគេឱ្យនៅកីឡដ្ឋាន Allianz Arena រយៈពេលវែង។ អ្នករាយការណ៍ព័ត៌មានកីឡា Christian Falk បញ្ជាក់ថា Bayern គឺជា "ក្លិបអ្នកទិញ មិនមែនក្លិបអ្នកលក់ឡើយ"។ ដូច្នេះ Real Madrid, Man City, Liverpool ឬ Chelsea សុទ្ធតែគ្មានឱកាសឡើយក្នុងពេលនេះ។ ទោះបីជាមានការចាប់អារម្មណ៍ខ្លាំងពីក្លិបកំពូលៗនៅអឺរ៉ុប ប៉ុន្តែអនាគតរបស់ Olise នៅ Bayern Munich ក្នុងឆ្នាំ ២០២៦ ត្រូវបានគេមើលឃើញថានៅតែមានស្ថិរភាពបំផុត។
