Real Madrid ពិចារណា ទៅលើ Jurgen Klopp ជាជម្រើសគ្រូបង្វឹកថ្មី
អត្ថបទសរសេរដោយ Dany • 89 views
ទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការក៏ដោយ ប៉ុន្តែមានដំណឹងល្ហិចល្ហៀងថា Real Madrid កំពុងត្រៀមធ្វើអ្វីគ្រប់យ៉ាង ដើម្បីនាំយកអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ Jurgen Klopp មកកាន់តំណែងគ្រូបង្វឹកថ្មីរបស់ក្លិប។
Klopp ត្រូវបានគេចាត់ទុកថា ជាបេក្ខជនដ៏សមស្របបំផុត និងជាមនុស្សតែម្នាក់គត់ដែលអាច “ធ្វើឱ្យមនុស្សគ្រប់គ្នាស្ងប់ចិត្ត” នៅក្នុងក្លិប Real Madrid បាន ពីអ្នកគាំទ្រ រហូតដល់ក្រុមដឹកនាំ និងកីឡាករ។ បទពិសោធន៍ដឹកនាំក្រុមធំៗ និងសមត្ថភាពក្នុងការគ្រប់គ្រងបរិយាកាសសម្ពាធខ្ពស់ បានធ្វើឱ្យឈ្មោះរបស់ Klopp តែងតែត្រូវបានភ្ជាប់ជាមួយក្លិបធំៗនៅអឺរ៉ុប។
បច្ចុប្បន្ននេះ អនាគតតំណែងគ្រូបង្វឹកនៅ Santiago Bernabéu នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ ប៉ុន្តែដំណឹងអំពី Jurgen Klopp បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង និងរង់ចាំមើលថាតើ Real Madrid នឹងធ្វើជំហានបន្ទាប់យ៉ាងដូចម្តេច។