ក្តីបារម្ភធំសម្រាប់ Real Madrid និង France ខណៈខ្សែប្រយុទ្ធ Kylian Mbappe សុំប្ដូរចេញដោយសង្ស័យបញ្ហាសាច់ដុំភ្លៅ
អត្ថបទសរសេរដោយ Dany • 56 views
ក្រុម Real Madrid និង ជម្រើសជាតិ បារំាង បានទទួលដំណឹងគួរឱ្យព្រួយបារម្ភមួយ បន្ទាប់ពី Kylian Mbappe ត្រូវបានប្ដូរចេញដោយសង្ស័យរងរបួសសាច់ដុំភ្លៅ ក្នុងការប្រកួតស្មើជាមួយ Real Betis។ ខ្សែប្រយុទ្ធរូបនេះបានស្នើសុំប្ដូរចេញនៅចុងម៉ោងប្រកួត ដែលអាចធ្វើឱ្យក្រុម “Los Blancos” ខ្វះកីឡាករសំខាន់សម្រាប់ការប្រកួតសំខាន់ៗខាងមុខ។
ការបង្ហាញខ្លួនលើកទី១០០របស់ Mbappe ជាមួយ Real Madrid បានបញ្ចប់ដោយភាពមិនសប្បាយចិត្ត ខណៈគេអាចលេងបានត្រឹម ៨១នាទីប៉ុណ្ណោះ មុនពេលផ្ដល់សញ្ញាទៅកាន់កៅអីបម្រុង។ បន្ទាប់ពីស្នើសុំប្ដូរចេញ ដោយមានអារម្មណ៍មិនសូវល្អផ្នែករាងកាយ គេបានដើរចូលបន្ទប់ផ្លាស់សម្លៀកបំពាក់ភ្លាមៗ ដោយត្រូវបានជំនួសដោយ Gonzalo Garcia។
ការវាយតម្លៃដំបូងបង្ហាញថា Mbappe អាចរងរបួសសាច់ដុំភ្លៅខាងឆ្វេង ដែលបានប៉ះពាល់ដល់លទ្ធផលប្រកួតផងដែរ ពេល Madrid ត្រូវបានស្មើនៅនាទីទី៩៤ ដោយគ្រាប់បាល់របស់ Hector Bellerin។