Raphinha នឹងខកខានទាំងពីរជើងនៃការប្រកួត Champions League វគ្គ quarter-final របស់ Barcelona ទល់នឹង Atletico Madrid បន្ទាប់ពីក្លឹបបញ្ជាក់ពីរបួស សាច់ដុំខាងក្រោយភ្លៅខាងស្តាំ យ៉ាងធ្ងន់ធ្ងរ
កីឡា Mar 28, 2026

អត្ថបទសរសេរដោយ Dany • 69 views

ក្លឹប Barcelona បានទទួលដំណឹងអាក្រក់មួយ មុនការប្រកួតធំជាមួយ Atletico Madrid នៅ Champions League ខណៈ Raphinha មានរបួស សាច់ដុំខាងក្រោយភ្លៅខាងស្តាំ ហើយត្រូវសម្រាកយ៉ាងហោចណាស់ 5 សប្តាហ៍។

ការអវត្តមានរបស់គាត់បានប៉ះពាល់ដល់ផែនការរបស់គ្រូបង្វឹក Hansi Flick ព្រោះ Raphinha គឺជាកីឡាករសំខាន់ម្នាក់ក្នុងក្រុម។ រដូវកាលនេះ គាត់បានរក 19 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 8 ដង ក្នុង 31 ប្រកួត។

របួសនេះកើតឡើងអំឡុងពេលបំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិ Brazil ហើយបន្ទាប់ពីការតេស្តវេជ្ជសាស្ត្រ បានបញ្ជាក់ថា ស្ថានភាពរបស់គាត់ធ្ងន់ធ្ងរជាងការរំពឹងទុក។ ដោយហេតុនេះ គាត់នឹងខកខានទាំង 2 ជើង ទល់ Atletico នៅថ្ងៃទី 8 និង14 ខែ មេសា 

ក្នុងសេចក្ដីប្រកាស Barcelona បានបញ្ជាក់ថា៖
Raphinha មានរបួសសាច់ដុំខាងក្រោយភ្លៅខាងស្តាំ បន្ទាប់ពីមានអារម្មណ៍ឈឺក្នុងការប្រកួតរវាង ប្រេស៊ីល ទល់នឹង បារាំង នៅទីក្រុង Boston ដែលបញ្ចប់ដោយលទ្ធផល 2 ទល់ 1។”

គ្រូបង្វឹក Carlo Ancelotti បាននិយាយថា ដំបូងគាត់គិតថា របួសនេះមិនធ្ងន់ទេ គ្រាន់តែប្ដូរចេញដើម្បីការពារ។ ប៉ុន្តែក្រោយពិនិត្យបន្ថែម ទើបដឹងថា របួសនេះធ្ងន់ជាងការរំពឹងទុក។ គាត់ក៏បានសរសើរ Raphinha និង Vini ថាបានលេងខិតខំល្អ ទោះមិនអាចរកគ្រាប់បាល់បានក៏ដោយ។

សម្រាប់ Barcelona, នេះជាការបាត់បង់ដ៏ធំ ព្រោះ Raphinha គឺជាកីឡាករចម្បងម្នាក់ក្នុងការប្រយុទ្ធរបស់ក្រុម។

Xabi Alonso រំពឹងថា Chelsea នឹងមានការប្រែប្រួលកាន់តែច្រើនក្នុងទីផ្សារដោះដូរ ខណៈលោកលាតត្រដាងពី «ផែនការ» ផ្គុំ Morgan Rogers ជាមួយ Cole Palmer
កីឡា

Jul 27, 2026 6 views
ប្រធាន FIFA លោក Gianni Infantino បានចេញមុខការពារការរៀបចំ 2026 World Cup និងវាយបកលើអ្នកសារព័ត៌មានថាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយ

Jul 27, 2026 10 views
PSG បង្វែរគោលដៅមកទិញ Ferran Torres ពី Barcelona បន្ទាប់ពីចាញ់ Real Madrid ក្នុងការប្រជែងយក Yan Diomande

Jul 27, 2026 8 views
Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026
កីឡា

Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026

Jul 27, 2026 10 views
Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!

Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid

Jul 27, 2026 9 views
ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង

Jul 27, 2026 11 views