Raphinha មិនផ្តោតលើ Ballon d'Or ទោះបង្ហាញទម្រង់លេងលេចធ្លោជាមួយ Barcelona
អត្ថបទសរសេរដោយ Dany • 94 views
ខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Raphinha កំពុងបង្ហាញទម្រង់លេងដ៏ល្អ និងភាពទៀងទាត់ជាមួយក្លិប Barcelona ដែលធ្វើឲ្យគាត់ក្លាយជាឈ្មោះមួយដែលត្រូវបាននិយាយដល់យ៉ាងច្រើននៅក្នុងពិភពបាល់ទាត់អឺរ៉ុប។
ដោយសារតែការលេងលេចធ្លោនេះ Raphinha ត្រូវបានសារព័ត៌មានសួរថា តើទម្រង់លេងរបស់គាត់ អាចនាំឲ្យគាត់ឈ្នះពានរង្វាន់បុគ្គលដ៏មានកិត្យានុភាពដូចជា Ballon d'Or នៅពេលណាមួយដែរឬទេ។ ទោះជាយ៉ាងណា ចម្លើយរបស់ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ មានភាពត្រជាក់ និងច្បាស់លាស់យ៉ាងខ្លាំង។
Raphinha បានឆ្លើយតបយ៉ាងខ្លីថា៖ «ខ្ញុំមិនខ្វល់ទេ» ដោយបង្ហាញថា ពានរង្វាន់បុគ្គលមិនមែនជាគោលដៅសំខាន់បំផុតសម្រាប់គាត់ឡើយ។
សម្រាប់ Raphinha អ្វីដែលមានអត្ថន័យចម្បង គឺការរួមចំណែកជាមួយក្រុម ការឈ្នះជោគជ័យជាក្រុម និងការជួយឲ្យ Barcelona បន្តប្រកួតប្រជែងសម្រាប់ពានធំៗ នៅគ្រប់ការប្រកួត។ ទស្សនៈនេះ បានធ្វើឲ្យគាត់ទទួលបានការគោរពកាន់តែខ្លាំងពី អ្នកគាំទ្រ និងមិត្តរួមក្រុម។
ទោះបីជាមិនផ្តោតលើពាន Ballon d'Or ក៏ដោយ ប៉ុន្តែជាមួយទម្រង់លេងបច្ចុប្បន្ន Raphinha នៅតែត្រូវបានចាត់ទុកថា ជាខ្សែប្រយុទ្ធសំខាន់មួយក្នុងគម្រោងរយៈពេលវែងរបស់ Barcelona។