Raphinha បង្ហាញទម្រង់លេងដ៏អស្ចារ្យក្នុងការប្រកួតទល់នឹង Athletic Bilbao
អត្ថបទសរសេរដោយ Dany • 93 views
កីឡាករ Raphinha បានបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់គាត់ ដោយ រកបាន ២ គ្រាប់បាល់ និងផ្តល់ ១ អាស៊ីស្ត, ហើយត្រូវបានគេចាត់ទុកជាកីឡាករ ល្អបំផុតប្រចាំការប្រកួត កាលពីយប់មិញ។ អ្នកគាំទ្រនៅទីលានបាន ទះដៃអបអរ និងផ្តល់ការគាំទ្រដល់គាត់យ៉ាងកក់ក្តៅ ខណៈដែលគាត់បាន ដូរចេញ ពីទីលាន។
ទោះបីជាការលេងរបស់ Raphinha អស្ចារ្យបែបនេះ, អេដមីននៅតែមិនយល់ថា ហេតុអ្វីគាត់មិនអាច ជាប់ក្នុងបញ្ជីក្រុមល្អបំផុតប្រចាំឆ្នាំ ទាំងនៅ FIFA និង UEFA ទោះបីសមត្ថភាពលេងរបស់គាត់លេចធ្លោដល់នេះ។
ការបង្ហាញទម្រង់លេងល្អនិងការរកគ្រាប់បាល់ពេញទម្រង់នេះ បង្ហាញថា Raphinha ជាកីឡាករម្នាក់ដែល មានទេពកោសល្យ និងតម្លៃខ្ពស់ នៅលើទីលាន និងគួរត្រូវបានទទួលការទទួលស្គាល់ពីសហគមន៍បាល់ទាត់ជាន់ខ្ពស់។