Ralf Rangnick ថា Lamine Yamal អាចឈានដល់កម្រិតដូច Lionel Messi បើបន្តរក្សាភាពដាក់ខ្លួន
កីឡា Jun 23, 2026

Ralf Rangnick ថា Lamine Yamal អាចឈានដល់កម្រិតដូច Lionel Messi បើបន្តរក្សាភាពដាក់ខ្លួន

អត្ថបទសរសេរដោយ Danny • 39 views

គ្រូបង្វឹកក្រុមជម្រើសជាតិអូទ្រីស លោក Ralf Rangnick បានលើកសរសើរកីឡាករវ័យក្មេង Lamine Yamal ថាជាកំពូលតារាឆ្នើមមួយរូបនាពេលអនាគត បន្ទាប់ពីខ្សែប្រយុទ្ធស្លាបរបស់ក្លិប Barcelona រូបនេះបានជួយឱ្យក្រុមកងទ័ពគោជល់អេស្ប៉ាញ (Spain) លត់អារ៉ាប៊ីសាអូឌីត យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០ នៅក្នុងព្រឹត្តិការណ៍ World Cup 2026។

អតីតគ្រូបង្វឹករបស់ក្លិប Manchester United រូបនេះ បានថ្លែងប្រាប់សារព័ត៌មាន Mundo Deportivo ទាំងក្តីស្ញប់ស្ញែង និងបានយកទៅប្រៀបធៀបជាមួយវីរៈបុរសបាល់ទាត់ពិភពលោក Lionel Messi ថា៖ «អេស្ប៉ាញ គឺជាក្រុមដែលគ្មាននរណាម្នាក់ចង់ប្រឈមមុខឡើយ។ ពួកគេជាប្រទេសដែលបានបង្កើតប្រវត្តិសាស្ត្របាល់ទាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយអ្វីដែលរឹតតែពិសេសនោះ គឺពួកគេមាន Lamine Yamal ដែលជាកំពូលតារាឆ្នើម (Superstar) ដ៏ពិតប្រាកដម្នាក់សម្រាប់ថ្ងៃអនាគត។ ខ្ញុំគិតថា ប្រសិនបើគេមិនមានបញ្ហារបួស និងបន្តរក្សាភាពដាក់ខ្លួន (Keep his feet on the ground) នោះគេនឹងអាចឈានទៅដល់កម្រិតមួយដ៏អស្ចារ្យប្រហាក់ប្រហែលនឹង Lionel Messi មិនខានឡើយ»

នៅក្នុងជំនួបឈ្នះអារ៉ាប៊ីសាអូឌីត ៤-០ នោះ Yamal វ័យ ១៨ ឆ្នាំ ត្រូវការពេលត្រឹមតែ ១០ នាទីប៉ុណ្ណោះដើម្បីស៊ុតគ្រាប់បើកឆាក។ ទោះជាយ៉ាងណា ដោយសារតែរូបគេទើបតែរងរបួសកាលពីចុងរដូវកាលមុន គ្រូបង្វឹកលោក Luis de la Fuente បានសម្រេចចិត្តប្តូរគេចេញនៅតង់ទីពីរ ដើម្បីគ្រប់គ្រងកម្លាំង និងថែរក្សាកាយសម្បទារបស់គេឱ្យបានល្អបំផុតសម្រាប់ត្រៀមលេងក្នុងវគ្គបន្តបន្ទាប់។ កាលពីជំនួបបើកឆាកដែលស្មើកាប់វែរ (Cape Verde) ០-០ គេក៏ត្រូវបានដាក់ឱ្យចូលលេងត្រឹមតែវគ្គទីពីរផងដែរ។ ពេលនេះ អេស្ប៉ាញកំពុងត្រៀមខ្លួនសម្រាប់ជំនួបដ៏សំខាន់បន្ទាប់ទល់នឹងក្រុមអ៊ុយរូហ្គាយ (Uruguay) ដើម្បីប្រជែងតំណែងកំពូលតារាងប្រចាំពូល។

Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026
កីឡា

Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026

Jul 27, 2026 4 views
Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!
កីឡា

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!

Jul 27, 2026 4 views
England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!
កីឡា

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!

Jul 27, 2026 4 views
Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid
កីឡា

Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid

Jul 27, 2026 3 views
ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង
កីឡា

ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង

Jul 27, 2026 5 views
Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 18 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 17 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views