Premier League ក្លាយជាទិសដៅសមស្របបំផុតសម្រាប់ Eduardo Camavinga ខណៈកំពុងមានបញ្ហាទម្រង់លេងនៅ Real Madrid
អត្ថបទសរសេរដោយ Dany • 58 views
កីឡាករ Eduardo Camavinga ត្រូវបានចោទប្រកាន់ថាជាផ្នែកមួយនៃបញ្ហា បន្ទាប់ពីការបរាជ័យចុងក្រោយរបស់ Real Madrid ទល់នឹង Mallorca កាលពីចុងសប្ដាហ៍មុន។
ខ្សែបម្រើរូបនេះ មិនអាចបង្ហាញសមត្ថភាពដូចដែលក្រុមរំពឹងទុកបានទេ ហើយកំពុងមានបញ្ហាទាំងទម្រង់លេង និងភាពស្ថិតស្ថេររយៈពេលមួយហើយ។
ដោយសារតែបញ្ហានេះ បានធ្វើឲ្យមានការសង្ស័យយ៉ាងច្រើនអំពីអនាគតរបស់គាត់ ខណៈមានរបាយការណ៍ថា Real Madrid អាចលក់គាត់ក្នុងតម្លៃប្រហែល €75 million។
របាយការណ៍បានបញ្ជាក់ថា Premier League និង PSG គឺជាទិសដៅអាចទៅបាន ប្រសិនបើ Camavinga ចាកចេញនៅរដូវក្តៅខាងមុខ។
ប៉ុន្តែតាមការរាយការណ៍ថ្មីពី MARCA បានបង្ហាញថា Premier League អាចជាជម្រើសដែលសមស្របបំផុតសម្រាប់កីឡាករបារាំងរូបនេះ។
ហេតុផលគឺ PSG មិនមានគម្រោងច្បាស់លាស់ក្នុងការទិញគាត់ឡើយ ខណៈទីផ្សារ England មើលទៅសមស្របជាង។
សម្រាប់ Real Madrid ពួកគេមិនបានចាត់ទុក Camavinga ជាកីឡាករមិនអាចលក់បានទៀតឡើយ ហើយអាចពិចារណាលក់ ប្រសិនបើមានសំណើល្អ។
ទោះជាយ៉ាងណា ក្លឹបមិនទាន់ដាក់ការលក់គាត់ជាអាទិភាពទេ ព្រោះគាត់នៅតែមានទំនាក់ទំនងល្អក្នុងបន្ទប់ផ្លាស់ខោអាវ និងស្គាល់ប្រព័ន្ធក្រុមយ៉ាងល្អ។
ការសម្រេចចុងក្រោយ នឹងអាស្រ័យលើ Camavinga ផ្ទាល់ ខណៈ Real Madrid មិនពេញចិត្តចំពោះការរីកចម្រើនរបស់គាត់ បន្ទាប់ពីការចាកចេញរបស់ Luka Modric និង Toni Kroos។
ប្រសិនបើក្លឹបរកឃើញជម្រើសល្អជាងនេះ តួនាទីរបស់គាត់អាចនឹងបាត់បង់យ៉ាងឆាប់រហ័ស។ ដូច្នេះ Camavinga ត្រូវពិចារណាអនាគតរបស់ខ្លួនយ៉ាងម៉ត់ចត់។