Premier League សប្តាហ៍ទី 16៖ Arsenal បន្តឈរកំពូល ខណៈ Man City នៅតែប្រដេញពីក្រោយ
អត្ថបទសរសេរដោយ Dany • 82 views
គិតត្រឹមការបញ្ចប់សប្តាហ៍ទី 16 នៃក្របខណ្ឌ Premier League, ក្រុម Arsenal នៅតែបន្តបង្ហាញទម្រង់លេងដ៏រឹងមាំ ដោយឈរកាន់កាប់តំណែងកំពូលតារាង និងរក្សាបានអត្រាភាពជាប់លាប់ក្នុងការប្រកួតរបស់ខ្លួន។ ក្រោមការដឹកនាំរបស់លោក Mikel Arteta កាំភ្លើងធំកំពុងបង្ហាញថា ពួកគេជាបេក្ខភាពសំខាន់មួយសម្រាប់ការប្រជែងពានរដូវកាលនេះ។
នៅពីក្រោយ Arsenal ក្រុម Manchester City របស់លោក Pep Guardiola នៅតែបន្តប្រដេញយ៉ាងជិតស្និទ្ធ ដោយឈរនៅចំណាត់ថ្នាក់លេខ 2។ ទោះបីជាមិនទាន់អាចឡើងកាន់កំពូលតារាងបានក៏ដោយ “មេឃខៀវ” នៅតែជាក្រុមដែលមានគុណភាព និងសមត្ថភាពខ្ពស់ ក្នុងការប្រជែងពានដដែល។
ជាមួយគ្នានេះដែរ Aston Villa បន្តរក្សាបាននូវចំណាត់ថ្នាក់លេខ 3 របស់ខ្លួន បង្ហាញពីការលេងមានស្ថិរភាព និងការគ្រប់គ្រងល្អនៅរដូវកាលនេះ។ ចំណែកឯ Chelsea បានធ្វើឱ្យអ្នកគាំទ្ររីករាយ បន្ទាប់ពីឡើងមកកាន់ចំណាត់ថ្នាក់លេខ 4 ជាផ្លូវការ ខណៈដែល Crystal Palace ត្រូវបានរុញចុះទៅឈរនៅលេខ 5 វិញ។
ការប្រជែងនៅកំពូលតារាង Premier League នៅតែមានភាពក្តៅគគុក ខណៈរដូវកាលកំពុងឆ្ពោះទៅវគ្គសំខាន់ៗ ដែលអ្វីៗអាចផ្លាស់ប្តូរបានគ្រប់ពេល។