អាយុគ្រាន់តែជាតួលេខ! Pierre-Emerick Aubameyang បន្តបង្ហាញទម្រង់លេងដ៏អស្ចារ្យជាមួយ Marseille
អត្ថបទសរសេរដោយ Dany • 89 views
ទោះបីជាមានវ័យ 36 ឆ្នាំ ក៏ដោយ ប៉ុន្តែ Pierre-Emerick Aubameyang នៅតែបន្តបង្ហាញទម្រង់លេងដ៏អស្ចារ្យជាមួយ Marseille នៅលីកកំពូលបារាំង Ligue 1។ ខ្សែប្រយុទ្ធចាស់ខ្ញីរូបនេះបានរួមចំណែកសរុប 10 គ្រាប់ ក្នុងការប្រកួតលីក បង្ហាញពីភាពសំខាន់ និងឥទ្ធិពលរបស់គាត់សម្រាប់ក្រុម។
មិនត្រឹមតែប៉ុណ្ណោះ Aubameyang ក៏កំពុងលេចធ្លោយ៉ាងខ្លាំងនៅលើឆាកអឺរ៉ុបផងដែរ ដោយរកបាន 8 គ្រាប់ ក្នុងពានរង្វាន់ UEFA Champions League រដូវកាលនេះ ដែលធ្វើឱ្យគាត់ក្លាយជាអ្នករកគ្រាប់បាល់ច្រើនជាងគេលំដាប់ទីពីរ ក្នុងការប្រកួតនេះ។
ការលេងមានបទពិសោធន៍ ការចាប់ទីតាំងបានល្អ និងសមត្ថភាពបញ្ចប់ឱកាសយ៉ាងមុតស្រួច បញ្ជាក់ថា អាយុគ្រាន់តែជាតួលេខសម្រាប់ Aubameyang ដែលនៅតែជាគ្រោះថ្នាក់ធំមួយសម្រាប់ការពាររបស់គូប្រកួតទាំងក្នុងលីក និងលើឆាកអន្តរជាតិ