(PFA) បានព្រមានទៅកាន់ Chelsea F.C. អំពីស្ថានភាពរបស់ Cole Palmer ដែលកំពុងប្រឈមហានិភ័យ “burnout” ពីការលេងជាប់ៗគ្នា ដោយគ្មានពេលសម្រាកគ្រប់គ្រាន់
អត្ថបទសរសេរដោយ Dany • 70 views
សមាគមកីឡាករបាល់ទាត់អាជីព (PFA) បានផ្ញើសារព្រមានយ៉ាងតឹងរឹងទៅកាន់ Chelsea ពាក់ព័ន្ធនឹងស្ថានភាពរបស់ Cole Palmer ខណៈដែលកីឡាកររូបនេះកំពុងប្រឈមនឹងហានិភ័យ “burnout” ឬភាពហត់នឿយខ្លាំងពីការលេងជាប់ៗគ្នា។
នាយកប្រតិបត្តិ PFA លោក Maheta Molango បានបញ្ជាក់ថា ការដាក់អោយ Cole Palmer លេងច្រើនពេក អាចប៉ះពាល់ដល់សុខភាព និងសមត្ថភាពរយៈពេលវែងរបស់រូបគេ។ នៅចុងរដូវកាលនេះ Chelsea កំពុងប្រឹងប្រែងយកកៅអីទៅលេងពានរង្វាន់ UEFA Champions League ដូច្នេះ Cole Palmer ត្រូវរំពឹងថានឹងបានចូលលេងជាញឹកញាប់ និងមានបន្ទុកធ្ងន់។
មិនត្រឹមតែប៉ុណ្ណោះទេ កីឡាករវ័យក្មេងរូបនេះក៏ត្រូវរំពឹងថានឹងតំណាងឲ្យក្រុមជម្រើសជាតិអង់គ្លេស ក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 ដែលនឹងប្រព្រឹត្តទៅនៅអាមេរិកខាងជើង រួមមានសហរដ្ឋអាមេរិក ម៉ិចស៊ិក និងកាណាដា។ ការប្រកួតជាប់ៗគ្នាទាំងក្លិប និងជម្រើសជាតិ អាចធ្វើឲ្យមានហានិភ័យខ្ពស់នៃការរងរបួស ឬការធ្លាក់ចុះទម្រង់លេង។
ការព្រមាននេះមានន័យថា Chelsea ត្រូវគិតគូរយ៉ាងម៉ត់ចត់អំពីការគ្រប់គ្រងពេលវេលាលេង និងការសម្រាករបស់ Cole Palmerដើម្បីរក្សាទុកសមត្ថភាពរបស់គេក្នុងរយៈពេលវែង។ ប្រសិនបើគ្មានការគ្រប់គ្រងត្រឹមត្រូវ នេះអាចប៉ះពាល់ទាំងក្លិប និងក្រុមជម្រើសជាតិអង់គ្លេសផងដែរ។