លោក Pep Guardiola ប្រុងប្រយ័ត្នក្នុងការឱ្យ Rodri វិលត្រលប់មកវិញ
អត្ថបទសរសេរដោយ Bonat • 98 views
លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City បានផ្តល់ព័ត៌មានថ្មីៗអំពីស្ថានភាពរបស់កីឡាករ Rodri ដែលបានឈ្នះពាន Ballon d'Or ដោយបញ្ជាក់ថា ក្លិបមាន ផែនការដ៏ប្រុងប្រយ័ត្ន សម្រាប់ការវិលត្រលប់មកវិញរបស់រូបគេ បន្ទាប់ពីខ្សែបម្រើអេស្ប៉ាញរូបនេះបានរងរបួស ជង្គង់ ឡើងវិញកាលពីខែមុន (ដែលធ្វើឱ្យគេអវត្តមានជិតមួយរដូវកាលកាលពីឆ្នាំ ២០២៤-២៥)។ Rodri (វ័យ ២៩ ឆ្នាំ) បានរងរបួសនៅនាទីដំបូងនៃការប្រកួតទល់នឹង Brentford ខណៈដែលលោក Guardiola បាននិយាយថា៖ "វានឹងមិនយូរទេ [សម្រាប់ Rodri]។ មិនប្រាកដទេ ប៉ុន្តែមិនយូរទេ"។ ក្លិបនឹង "រង់ចាំបន្តិចទៀត" ដើម្បីធានាថា រូបគេមាន កាយសម្បទារឹងមាំពេញលេញ។
អវត្តមានរបស់ Rodri កាលពីរដូវកាលមុន បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ទម្រង់លេងរបស់ Man City ហើយទម្រង់លេងមិនស្ថិតស្ថេរនៅដើមរដូវកាលនេះក៏ដោយសារតែរូបគេលេងបានតិចតួចផងដែរ។ ក្រៅពី Rodri កីឡាករ Mateo Kovacic ក៏ត្រូវបានបញ្ជាក់ថា អវត្តមាន សម្រាប់ការប្រកួត Champions League ទល់នឹង Bayer Leverkusen ផងដែរ។
