Pep Guardiola បាននិយាយទាក់ទងនឹងការប្រកួតរវាង PSG និង Bayern ថា “ជាការប្រកួតមិនគួរឱ្យចាប់អារម្មណ៍ទេ” ខណៈគាត់ជ្រើសរើសទៅមើលលីគទី៣អង់គ្លេសវិញ
កីឡា May 02, 2026

Pep Guardiola បាននិយាយទាក់ទងនឹងការប្រកួតរវាង PSG និង Bayern ថា “ជាការប្រកួតមិនគួរឱ្យចាប់អារម្មណ៍ទេ” ខណៈគាត់ជ្រើសរើសទៅមើលលីគទី៣អង់គ្លេសវិញ

អត្ថបទសរសេរដោយ Dany • 135 views

Pep Guardiola បានបង្ហាញការអះអាងគួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពីខកខានមើលការប្រកួតដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ UEFA Champions League រវាង Paris Saint-Germain និង Bayern Munich ដោយនិយាយថា គាត់ចូលចិត្តមើលបាល់ទាត់ថ្នាក់ទី៣អង់គ្លេស ជាងការប្រកួតធំៗដែលពោរពេញដោយភាពរំភើបនោះ។

ការប្រកួតរវាង PSG និង Bayern Munich ត្រូវបានចាត់ទុកថាជា “semi-final ដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្រ” ដោយមានគ្រាប់បាល់ជាច្រើន និងសកម្មភាពរំភើបពេញទីលាននៅ Parc des Princes

ប៉ុន្តែជំនួសឱ្យការមើលការប្រកួតនោះ អ្នកចាត់ការក្រុម Manchester City បានទៅលេងនៅកីឡដ្ឋាន Edgeley Park ដើម្បីមើលការប្រកួតលីគថ្នាក់ទី៣អង់គ្លេសរវាង Stockport County និង Port Vale FC។ រូបភាពរបស់គាត់ត្រូវបានចែករំលែកពេញបណ្តាញសង្គមភ្លាមៗ។

ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរបស់ Manchester City ទល់នឹង Everton, លោក Guardiola បានពន្យល់ដោយស្ទីលកំប្លែងថា៖
ម្សិលមិញខ្ញុំមើលបញ្ជីប្រកួត ហើយឃើញ PSG ត្រូវប្រកួតជាមួយ Bayern Munich ហើយធ្វើអោយខ្ញុំគិតថា ‘“ការប្រកួតនោះមិនគួរឱ្យចាប់អារម្មណ៍ទេ គ្រូបង្វឹកក៏មិនទាក់ទាញ កីឡាករក៏ធម្មតា ដូច្នេះខ្ញុំសម្រេចចិត្តទៅមើល Stockport វិញ”

ទោះបីជាគាត់និយាយក្នុងលក្ខណៈកំប្លែងក៏ដោយ សំណើចនេះបង្ហាញពីការចូលចិត្ត និងការពេញចិត្តរបស់គាត់ចំពោះបាល់ទាត់អង់គ្លេស។

គួររំលឹកថា Guardiola ធ្លាប់ធ្វើការជាមួយអ្នកចាត់ការទាំងពីរដែលពាក់ព័ន្ធក្នុងការប្រកួត PSG vs Bayern គឺ Vincent Kompany (អតីតកីឡាករ Manchester City) និង Luis Enrique

ទោះបីខកខានការប្រកួតធំក៏ដោយ Manchester City របស់គាត់នៅតែបន្តប្រកួតប្រជែងយ៉ាងខ្លាំងនៅរដូវកាលនេះ ដោយកំពុងប្រជែងពាន Premier League និងត្រៀមប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ទល់នឹង Chelsea

ក្នុងពេលជាមួយគ្នា ការប្រកួតនៅលីគថ្នាក់ទី៣ដែលគាត់បានទៅមើល ក៏បានបញ្ចប់ដោយលទ្ធផលគួរឱ្យចាប់អារម្មណ៍ ខណៈ Stockport County បន្តការប្រកួតដើម្បីឡើងថ្នាក់លីគ និង Port Vale FC បានបង្កភាពភ្ញាក់ផ្អើលមួយក្នុងការប្រកួតនោះ។

Image

Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026
កីឡា

Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026

Jul 27, 2026 4 views
Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!
កីឡា

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!

Jul 27, 2026 4 views
England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!
កីឡា

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!

Jul 27, 2026 4 views
Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid
កីឡា

Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid

Jul 27, 2026 3 views
ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង
កីឡា

ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង

Jul 27, 2026 5 views
Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 18 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 17 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views