Pedri ផ្ញើសារគាំទ្រទៅ Ronald Araujo ក្នុងដំណើរ 'ស្វែងរកសេចក្ដីសុខផ្លូវចិត្ត' នៅអ៊ីស្រាអែល
អត្ថបទសរសេរដោយ Bonat • 101 views
ខ្សែបម្រើក្រុម Barcelona កីឡាករ Pedri បានផ្ញើសារ គាំទ្រដោយក្ដីស្រឡាញ់ ដល់មិត្តរួមក្រុម Ronald Araujo ដោយជំរុញឱ្យខ្សែការពាររូបនេះ បំភ្លេចកំហុស ថ្មីៗ ហើយ ត្រលប់មកវិញឱ្យបានឆាប់ បន្ទាប់ពី Araujo បានទទួលការអនុញ្ញាតពិសេសពីក្លិបដើម្បីធ្វើដំណើរទៅ អ៊ីស្រាអែល ក្នុង "ដំណើរស្វែងរកសេចក្ដីសុខផ្លូវចិត្ត" (spiritual journey)។ កីឡាករ Araujo ត្រូវបានគេរាយការណ៍ថា មាន ភាពតានតឹងផ្លូវអារម្មណ៍ ដោយសារ របួសជាបន្តបន្ទាប់ និង ការរិះគន់ខ្លាំង ពេកពីមជ្ឈដ្ឋានខាងក្រៅ ដែលធ្វើឱ្យរូបគេត្រូវតែចាកចេញពីបរិយាកាសតានតឹងរបស់ក្លិបមួយរយៈ។
លោក Pedri បាននិយាយថា៖ "គាត់គឺជាសមាជិកម្នាក់ក្នុងគ្រួសារ យើងស្រឡាញ់គាត់ខ្លាំងណាស់ ហើយយើងត្រូវការគាត់ ទាំងនៅក្នុង និងក្រៅទីលាន"។ លោកបានបន្ថែមថា "យើងទាំងអស់គ្នាតែងតែធ្វើខុស" ហើយបានស្នើឱ្យ Araujo កុំមានអារម្មណ៍ថាមានកំហុស។ Araujo (វ័យ ២៦ ឆ្នាំ) បានអវត្តមានពីការប្រកួត La Liga ៣ លើក ចុងក្រោយ ហើយនឹងបន្តអវត្តមានក្នុងជំនួប La Liga ទល់នឹង Osasuna នៅចុងសប្តាហ៍នេះ។ ការអង្វររបស់ Pedri ធ្វើឡើងបន្ទាប់ពីអតីតប្រធានក្រុម Gerard Pique ក៏បាន ការពារយ៉ាងខ្លាំង ពី Araujo ដោយរិះគន់ វប្បធម៌នៃការជេរប្រមាថ ក្នុងបាល់ទាត់អេស្ប៉ាញ។
