Pedri កំពុងបន្តបង្ហាញថាខ្លួនជាកីឡាករដ៏សំខាន់ និងមានឥទ្ធិពលខ្លាំងបំផុតរបស់ Barcelona បន្ទាប់ពីការប្រកួតទល់នឹង Atlético Madrid ដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង
អត្ថបទសរសេរដោយ Dany • 109 views
ក្នុងការប្រកួតនោះ Pedri បានបង្ហាញពីទម្រង់លេងដ៏ចាស់ទុំ និងមានប្រសិទ្ធភាពខ្ពស់ ដោយក្លាយជាមុខសញ្ញាដែលបើកចំហ នៃកាប្រកួតរបស់ Barcelona ទាំងស្រុង។ គាត់បានបង្កើតស្ថិតិច្រើនដែលបញ្ជាក់ថា គាត់មិនមែនជាកីឡាករធម្មតា ដែលជាអ្នកបើកល្បឿន និងជាគន្លឹះនៃការគ្រប់គ្រងកណ្ដាលទីលាន។
Pedri ត្រូវបានគេចាត់ទុកថា ជាកីឡាករឆ្នើមប្រចាំការប្រកួត ជាមួយនឹង Assist មួយដ៏សំខាន់ បង្កើតឱកាសច្រើនជាងគេ និងមានអត្រាបញ្ជូនបាល់ត្រឹមត្រូវរហូតដល់ 94%។ នេះជាភស្តុតាងបញ្ជាក់ពីការគ្រប់គ្រងការប្រកួតដ៏ល្អឥតខ្ចោះរបស់គាត់។ ការញាក់បាល់ត្រឹមត្រូវ 100% ក៏បង្ហាញថា Pedri មានការគ្រប់គ្រងបាល់ដ៏ល្អ ដោយមិនឲ្យគូប្រកួតបានឱកាសគ្រប់គ្រងបាល់បានច្រើន។
គាត់បានអូសបាល់វែងជោគជ័យ 5/6 ធ្វើឲ្យការប្រកួតបើកដាច់ចេញពីការការពាររបស់ Atlético Madrid ខណៈដែលបញ្ជូនបាល់ចូលតំបន់គ្រោះថ្នាក់បានដល់ 9 លើក។ លើសពីនេះ Pedri ក៏បានដណ្តើមបាល់ 8 ដង និងជែងយកបាល់ជោគជ័យ 7/8 ដែលបង្ហាញពីកាតព្វកិច្ចក្នុងការការពារដែលមិនធម្មតា។
ជាមួយសមត្ថភាព និងស្នាដៃទាំងអស់នេះ អ្នកគាំទ្រជាច្រើនកំពុងចាប់អារម្មណ៍ជាមួយសំណួរមួយ៖ តើ Pedri សមនឹងទទួលបាន Rating ប៉ុន្មាន ក្នុងការប្រកួតពិសេសនេះ?