Paulo Fonseca ចាប់អារម្មណ៍ខ្លាំងលើ Endrick បន្ទាប់ពីទម្រង់លេងដ៏អស្ចារ្យជាមួយ Lyon នៅ Ligue 1
អត្ថបទសរសេរដោយ Dany • 99 views
គ្រូបង្វឹកក្លិប Lyon លោក Paulo Fonseca ត្រូវបានរាយការណ៍ថា មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះខ្សែប្រយុទ្ធវ័យក្មេងប្រេស៊ីល Endrick បន្ទាប់ពីកីឡាកររូបនេះ បង្ហាញទម្រង់លេងដ៏ភ្លឺស្វាង ចាប់តាំងពីផ្លាស់មកលេងនៅបារាំង។
Endrick បានចូលរួមជាមួយ Lyon កាលពីដើមខែនេះ ហើយបានសម្របខ្លួនយ៉ាងលឿននៅ Ligue 1 ដោយក្លាយជាកីឡាករស្នូលម្នាក់សម្រាប់ OL ក្នុងសប្តាហ៍ដំបូងៗនៃជីវិតថ្មីរបស់គាត់នៅបារាំង។ ទម្រង់លេងរហ័ស កម្លាំងរាងកាយ និងការសម្រេចឱកាសបានល្អ បានធ្វើឲ្យគាត់ទទួលបានការជឿជាក់ពីគ្រូបង្វឹក និងអ្នកគាំទ្រ។
តាមរបាយការណ៍ Paulo Fonseca មានភាព “ចាប់ចិត្ត” (enamoured) ចំពោះសមត្ថភាពរបស់ Endrick ហើយបានបង្ហាញបំណងចង់រក្សាគាត់ឲ្យលេងជាមួយ Lyon បន្តទៀត ខណៈកីឡាកររូបនេះកំពុងជាកម្មសិទ្ធិរបស់ Real Madrid។ ក្នុងការប្រកួតលីគ 2 លើកដំបូង Endrick បានចូលរួមផ្ទាល់ក្នុងគ្រាប់បាល់រហូតដល់ 4 គ្រាប់ ដែលជាស្ថិតិគួរឱ្យភ្ញាក់ផ្អើលសម្រាប់កីឡាករវ័យក្មេងម្នាក់។
ការលេចធ្លោរបស់ Endrick នៅបារាំង បានធ្វើឲ្យ Real Madrid ត្រូវតែប្រុងប្រយ័ត្ន និងតាមដានការអភិវឌ្ឍរបស់គាត់យ៉ាងជិតស្និទ្ធ ខណៈ Lyon ចង់ឲ្យតារាប្រេស៊ីលរូបនេះ បន្តទទួលបានឱកាសលេងជាប្រចាំ ដើម្បីអភិវឌ្ឍសមត្ថភាពឲ្យឈានដល់កម្រិតខ្ពស់បំផុត។
ជាមួយនឹងការចាប់ផ្តើមដ៏អស្ចារ្យនេះ Endrick កំពុងបង្ហាញថា គាត់មិនមែនជាគ្រាប់ពេជ្រអនាគតតែប៉ុណ្ណោះទេ ប៉ុន្តែជាកីឡាករដែលអាចបង្កើតឥទ្ធិពលភ្លាមៗ នៅលើឆាកបាល់ទាត់អឺរ៉ុប។