ខ្សែបម្រើប្រយុទ្ធរបស់ Paris Saint-Germain ឈ្នះពាន Golden Boy 2025 បន្ទាប់ពី Lamine Yamal របស់ Barcelona
អត្ថបទសរសេរដោយ Dany • 122 views
ខ្សែបម្រើប្រយុទ្ធរបស់ក្លិប Paris Saint-Germain បានឈានដល់ជំហានដ៏សំខាន់មួយ ក្នុងអាជីពរបស់គាត់ បន្ទាប់ពី ឈ្នះពានរង្វាន់បាល់មាស Golden Boy ឆ្នាំ ២០២៥ ដែលជាពានសម្រាប់កីឡាករអាយុក្រោម ២១ ឆ្នាំល្អបំផុតនៅពិភពលោក។ ពាននេះបានស្នងតំណែងពី Lamine Yamal តារាកំពូលរបស់ក្លិប FC Barcelona ដែលឈ្នះឆ្នាំមុន។
កីឡាករវ័យក្មេងរបស់ PSG រូបនេះបានធ្វើអោយអ្នកគាំទ្រទូទាំងពិភពលោករំភើបតាមរយៈ ទម្រង់លេងដ៏អស្ចារ្យ និងភាពស្ថិតស្ថេរនៅលើទីលានក្នុងរយៈពេល មួយឆ្នាំចុងក្រោយនេះ។ Desire Doue ទទួលបានសម្លេងឆ្នោតគាំទ្រដ៏លើសលុបគឺ ៤៥០ពិន្ទុ ដែលជាសម្លេងឆ្នោត គាំទ្រខ្ពស់បំផុត កាន់តំណែងមុខបេក្ខភាពល្បីៗជាច្រើនរូបទៀតយ៉ាងឆ្ងាយ។
ពាន Golden Boy ត្រូវបានផ្ដល់ដោយ គណៈកម្មការប្រព័ន្ធផ្សព្វផ្សាយរបស់ទ្វីបអឺរ៉ុបចំនួន ៥០ ដែលបានបញ្ជាក់ពីការរីកចម្រើនដ៏អស្ចារ្យរបស់រូបគេនៅ
ទ្វីបអឺរ៉ុប។