៩គ្រាប់កើតឡើងក្នុងជំនួប Paris Saint-Germain និង Bayern Munich ខណៈ Harry Kane បង្កើតកំណត់ត្រាថ្មី
កីឡា Apr 29, 2026

៩គ្រាប់កើតឡើងក្នុងជំនួប Paris Saint-Germain និង Bayern Munich ខណៈ Harry Kane បង្កើតកំណត់ត្រាថ្មី

អត្ថបទសរសេរដោយ Dany • 63 views

៩គ្រាប់បានកើតឡើងនៅជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ក្នុងជំនួបដែល Paris Saint-Germain ឈ្នះ Bayern Munich ៥-៤។ Harry Kane ក៏បានក្លាយជាកីឡាករអង់គ្លេសដំបូងគេ ដែលអាចរកគ្រាប់បាល់បានក្នុង ៦ប្រកួតជាប់គ្នា ហើយគេជឿជាក់ថាក្រុមអាល្លឺម៉ង់អាចវាយបកបាននៅជើងទី២។

នៅកីឡដ្ឋាន Parc des Princes ក្រុងប៉ារីស Harry Kane បើកការនាំមុខឲ្យ Bayern Munich នៅនាទី១៧ ពីបាល់ប៉េណាល់ទី។ បន្ទាប់មក Khvicha Kvaratskhelia តាមស្មើឲ្យ PSG មុនពេល Joao Neves បន្ថែមគ្រាប់ទី២។ មុនបញ្ចប់វគ្គទី១ ក្រុមទាំងពីរបន្ថែមគ្រាប់ម្នាក់ទៀត ដោយ Michael Olise និង Ousmane Dembele ធ្វើឲ្យលទ្ធផលក្លាយជា ៣-២។

 

ចូលវគ្គទី២ ការប្រកួតនៅតែខ្លាំងដដែល។ Kvaratskhelia រកបានគ្រាប់ទី២របស់ខ្លួន ខណៈ Dembele ក៏បន្ថែមគ្រាប់មួយទៀត ឲ្យ PSG នាំមុខ ៥-២។ ប៉ុន្តែ Bayern Munich មិនចុះសម្រុងឡើយ ដោយ Dayot Upamecano និង Luis Diaz រកបានម្នាក់មួយគ្រាប់ ធ្វើឲ្យលទ្ធផលចុងក្រោយ ៥-៤។

គ្រាប់បាល់របស់ Kane ក្នុងជំនួបនេះ បានធ្វើឲ្យគេបង្កើតកំណត់ត្រាថ្មី ជាកីឡាករអង់គ្លេសដំបូងគេ ដែលរកបានគ្រាប់បាល់ ៦ប្រកួតជាប់គ្នា នៅក្នុង Champions League

Kane ក៏បានបញ្ជាក់ថា ក្រុមខ្លួននៅមានឱកាសវាយបកនៅជើងទី២៖ «ពេលយើងត្រលប់ទៅលេងក្នុងទឹកដីខ្លួន មានអ្នកគាំទ្រជួយគាំទ្រ ខ្ញុំជឿថាវានឹងជួយឲ្យយើងមានប្រៀប និងអាចយកជ័យជម្នះបាន»។

សម្រាប់ជំនួបមួយគូទៀត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រវាង Atletico Madrid និង Arsenal នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា៕

Xabi Alonso រំពឹងថា Chelsea នឹងមានការប្រែប្រួលកាន់តែច្រើនក្នុងទីផ្សារដោះដូរ ខណៈលោកលាតត្រដាងពី «ផែនការ» ផ្គុំ Morgan Rogers ជាមួយ Cole Palmer
កីឡា

Xabi Alonso រំពឹងថា Chelsea នឹងមានការប្រែប្រួលកាន់តែច្រើនក្នុងទីផ្សារដោះដូរ ខណៈលោកលាតត្រដាងពី «ផែនការ» ផ្គុំ Morgan Rogers ជាមួយ Cole Palmer

Jul 27, 2026 3 views
ប្រធាន FIFA លោក Gianni Infantino បានចេញមុខការពារការរៀបចំ 2026 World Cup និងវាយបកលើអ្នកសារព័ត៌មានថាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយ
កីឡា

ប្រធាន FIFA លោក Gianni Infantino បានចេញមុខការពារការរៀបចំ 2026 World Cup និងវាយបកលើអ្នកសារព័ត៌មានថាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយ

Jul 27, 2026 5 views
PSG បង្វែរគោលដៅមកទិញ Ferran Torres ពី Barcelona បន្ទាប់ពីចាញ់ Real Madrid ក្នុងការប្រជែងយក Yan Diomande
កីឡា

PSG បង្វែរគោលដៅមកទិញ Ferran Torres ពី Barcelona បន្ទាប់ពីចាញ់ Real Madrid ក្នុងការប្រជែងយក Yan Diomande

Jul 27, 2026 5 views
Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026
កីឡា

Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026

Jul 27, 2026 8 views
Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!
កីឡា

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!

Jul 27, 2026 7 views
England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!
កីឡា

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!

Jul 27, 2026 6 views
Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid
កីឡា

Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid

Jul 27, 2026 7 views
ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង
កីឡា

ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង

Jul 27, 2026 9 views