Neymar ជួយ Santos គេចផុតពីការកាត់ចោល តែប្រកាសពីការវះកាត់ជង្គង់ និងអនាគតមិនច្បាស់លាស់
អត្ថបទសរសេរដោយ Bonat • 88 views
ខ្សែប្រយុទ្ធឆ្នើម Neymar (វ័យ ៣៣ ឆ្នាំ) បានដឹកនាំក្រុម Santos ឱ្យទទួលបានជ័យជម្នះដ៏សំខាន់ ៣-០ លើក្រុម Cruzeiro ដែលបានធានាថា ក្លិបចាស់របស់គេ គេចផុត ពីការធ្លាក់ទៅលីគលំដាប់ទីពីរ Serie B។ ទោះជាយ៉ាងណាក៏ដោយ លោកបាន បង្ហាញពីភាពមិនច្បាស់លាស់ ចំពោះអនាគតរបស់លោក ដោយសារលោកត្រូវការ វះកាត់ជង្គង់។ Neymar បាននិយាយដោយក្តីរំជួលចិត្តថា លោកបាន "មកដើម្បីជួយ" ហើយបានតស៊ូលេងទាំងមាន ការឈឺចាប់ជង្គង់ ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលជាមូលហេតុដែលលោកត្រូវ "សម្រាក ហើយបន្ទាប់មកធ្វើការវះកាត់ជង្គង់"។
បន្ទាប់ពីកិច្ចសន្យារបស់លោកជិតផុតកំណត់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ លោក Neymar បាននិយាយថា៖ "ខ្ញុំមិនដឹងទេពិតមែន។ ខ្ញុំត្រូវការសម្រាក ហើយបន្ទាប់មកខ្ញុំនឹងសម្រេចចិត្តអនាគតរបស់ខ្ញុំ។ ជាការពិតអាទិភាពរបស់ខ្ញុំតែងតែទៅលើ Santos"។ Neymar មានមហិច្ឆតាចង់ត្រលប់ទៅក្រុមជម្រើសជាតិ ប្រេស៊ីល សម្រាប់ World Cup ឆ្នាំ ២០២៦ ប៉ុន្តែការវះកាត់ និងការស្តារនីតិសម្បទាដែលនឹងមកដល់ នឹងក្លាយជា ឧបសគ្គធំ សម្រាប់អាជីពរបស់លោក។
