ឪពុករបស់ Neymar Jr. បានបង្ហើបព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយថា កូនប្រុសរបស់គាត់ ស្ទើរតែសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់
អត្ថបទសរសេរដោយ Dany • 90 views
ឪពុករបស់ Neymar Jr. បានបង្ហើបព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយថា កូនប្រុសរបស់គាត់ ស្ទើរតែសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់ ក្នុងអំឡុងពេលដែលកំពុងរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីពេលថ្មីៗនេះ ខណៈដែលគាត់កំពុងលេងឲ្យក្លឹប Santos។
យោងតាមការបញ្ជាក់ពីឪពុករបស់គាត់ កាលពីប៉ុន្មានខែមុន Neymar បាននិយាយដោយអារម្មណ៍ហត់នឿយយ៉ាងខ្លាំងថា៖
«ខ្ញុំមិនអាចធ្វើបែបនេះទៀតទេ។ ខ្ញុំត្រូវការវះកាត់ ប៉ុន្តែខ្ញុំមិនដឹងថាវាសមនឹងទទួលឬអត់ទេប៉ា។ ខ្ញុំហត់នឿយណាស់»
ពាក្យសម្ដីនេះ បង្ហាញឲ្យឃើញពី សម្ពាធផ្លូវចិត្ត និងការឈឺចាប់ផ្លូវរាងកាយ ដែលតារាបាល់ទាត់ប្រេស៊ីលរូបនេះ បានប្រឈមមុខក្នុងរយៈពេលនោះ។
ទោះបីជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងខ្លាំងក៏ដោយ Neymar មិនបានបោះបង់ឡើយ។ គាត់បាន តស៊ូផ្លូវចិត្ត, ឆ្លងកាត់ការឈឺចាប់ និងបន្តការព្យាបាល ដើម្បី វិលត្រឡប់មកលេង និងជួយក្លឹប Santos ក្នុងបេសកកម្មសំខាន់ គឺការជៀសវាងពី ការកាត់ចោល។
ការសម្រេចចិត្តមិនចូលនិវត្តន៍ និងបន្តការប្រកួតនេះ ត្រូវបានមើលឃើញថា ជាភស្តុតាងបង្ហាញពី ស្មារតីអ្នកប្រយុទ្ធ, ការស្រលាញ់បាល់ទាត់, និង ការទទួលខុសត្រូវចំពោះក្លឹប របស់ Neymar Jr. ដែលនៅតែចង់បន្តសរសេររឿងរ៉ាវអាជីពរបស់ខ្លួន ទោះបីជាប្រឈមនឹងឧបសគ្គធំៗក៏ដោយ។