Neymar នៅតែបន្តបង្ហាញខ្លួន ក្នុងការប្រកួត និង ស៊ុតបាន Hat-trick ទោះបីជារូបគេមានបញ្ហារបួសក៏ដោយ
អត្ថបទសរសេរដោយ Dany • 175 views
Neymar បានផ្គើននឹងការណែនាំ អំពីរបួសរបស់គាត់នៅ Santos ដើម្បីជួយឱ្យពួកគេខិតកាន់តែជិតសុវត្ថិភាពនៅលីគកំពូលក្នុង ការប្រកួតក្របខ័ណ្ឌកំពូលប្រេស៊ីល។ ក្នុងស្ថានភាពដែលក្លិបកំពុងប្រឈមនឹងការធ្លាក់ចុះ រូបលោកបានសម្រេចចិត្តលេង "បើទោះបីជាគាត់កំពុងមានរងរបួសយ៉ាងណាក៏ដោយ"។ ក្នុងជំនួបទល់នឹង Juventude គាត់បានបង្ហាញមុខជាតារានាំក្រុម ដោយស៊ុតបាន Hat-trick ជួយអោយរូបលោករកគ្រាប់បាល់ ចំនួន 6 ដង ក្នុង 3 ការប្រកួត លើកចុងក្រោយជាមួយ Santos។
Neymar បានក្លាយជា វីរបុរសក្នុងការប្រកួត នៅពេលដែលគាត់ធ្វើបាន Hat-trick ក្នុងរយៈពេលត្រឹមតែ 17 នាទី បន្តផ្តល់បីពិន្ទុសំខាន់ឱ្យ Santos នៅលើទីលាន។ ក្រុម Santos បានរកគ្រាប់បាល់ដំបូង របស់ពួកគេនៅនាទី 56 ដោយស៊ុតបាល់បញ្ចូលទីរបស់ Neymar ។ គាត់បានបន្តបន្ថែម គ្រាប់ទីពីរ នៅនាទី 65 និង ទទួលបានបាល់ប៉េណាល់ទី ដែលជាគ្រាប់ទីបី ស៊ុតបានជោគជ័យក្រោយ 8 នាទីបន្ទាប់មក។
បន្ទាប់ពីបញ្ចប់ភារកិច្ចរបស់គាត់ក្នុងការនាំក្រុមឱ្យឈ្នះ Neymar ត្រូវបានដូរចេញនៅពេលសល់ត្រឹមតែប្រាំពីរនាទីប៉ុណ្ណោះ។
