Neymar ប្រឈមមុខអំពីពាក្យបណ្ដឹងពីអតីតមេចុងភៅរបស់គាត់ ដោយផ្ទុះហេតុផលទាត់ទងនិងការចោទប្រកាន់ធ្វើការ 16 ម៉ោងក្នុងមួយថ្ងៃ លើសពីអ្វីដែលបានកំណត់ក្នុងកិច្ចសន្យាការងារ
អត្ថបទសរសេរដោយ Dany • 78 views
តារាបាល់ទាត់ល្បីលំដាប់ពិភពលោក Neymar របស់ក្លិប Santos និងក្រុមជម្រើសជាតិ Brazil កំពុងប្រឈមមុខនឹងបញ្ហាច្បាប់មួយ បន្ទាប់ពីអតីតមេចុងភៅផ្ទាល់ខ្លួនរបស់គាត់បានដាក់ពាក្យប្ដឹងទៅតុលាការ។ ស្រ្ដីជាចុងភៅម្នាក់បានអះអាងថា នាងត្រូវធ្វើការយ៉ាងខ្លាំងក្នុងអំឡុងពេលបម្រើការងារឱ្យតារាបាល់ទាត់រូបនេះ និងក្រុមមនុស្សជិតស្និទ្ធរបស់គាត់។
តាមការចោទប្រកាន់ មេចុងភៅរូបនោះបាននិយាយថា នាងត្រូវធ្វើការរហូតដល់ប្រហែល 16 ម៉ោង ក្នុងមួយថ្ងៃ ដើម្បីរៀបចំម្ហូបសម្រាប់ Neymar និងក្រុមគ្រួសារ ព្រមទាំងមិត្តភក្តិជាច្រើនដែលស្ថិតនៅជុំវិញតារាបាល់ទាត់រូបនេះ។ នាងបានអះអាងថា លក្ខខណ្ឌការងារនោះលើសពីអ្វីដែលបានកំណត់ក្នុងកិច្ចសន្យាការងារ។
នាងក៏បានបញ្ជាក់ថា ការងារដ៏ធ្ងន់ធ្ងរនេះបានបណ្ដាលឱ្យនាងមានបញ្ហាសុខភាព និងរបួសរាងកាយមួយចំនួន ដែលនៅតែប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់នាងរហូតមកដល់ពេលនេះ។ ដូច្នេះហើយ នាងបានសម្រេចចិត្តដាក់ពាក្យប្ដឹង ដើម្បីទាមទារសិទ្ធិ និងសំណងចំពោះអ្វីដែលនាងអះអាងថាបានប្រឈមមុខ។
ករណីនេះកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណៈ និងអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក ខណៈឈ្មោះរបស់ Neymar តែងតែជាប្រធានបទធំមួយក្នុងពិភពកីឡា។ មកដល់ពេលនេះ មិនទាន់មានការឆ្លើយតបជាផ្លូវការពីភាគី Neymar ទាក់ទងនឹងការចោទប្រកាន់នេះនៅឡើយទេ។