Neymar បង្ហាញពីការឈឺចាប់ផ្លូវចិត្ត បន្ទាប់ពីរងការរិះគន់ខ្លាំង ដល់ថ្នាក់ត្រូវសុំជំនួយពីគ្រូពេទ្យចិត្តសាស្ត្រ
អត្ថបទសរសេរដោយ Dany • 97 views
តារាបាល់ទាត់សញ្ជាតិប្រេស៊ីល Neymar បានបង្ហាញពីស្ថានភាពផ្លូវចិត្តរបស់ខ្លួន ដែលធ្លាក់ទៅកម្រិតខ្លាំងបន្ទាប់ពីការរិះគន់យ៉ាងមមាញឹកពីអ្នកគាំទ្រ និងបណ្តាញសង្គម។
បន្ទាប់ពីការប្រកួតទល់នឹង Flamengo, Neymar បានទទួលពាក្យសំដីវាយប្រហារដែលហួសហេតុ និងប៉ះពាល់ដល់អារម្មណ៍ផ្លូវចិត្តយ៉ាងខ្លាំង ព្រមទាំងបានបង្ហោះសារនិយាយថា៖
“បន្ទាប់ពីការប្រកួតទល់នឹង Flamengo ខ្ញុំបានរងការរិះគន់ខ្លាំង។ ពួកគេប្រើពាក្យវាយប្រហារដែលធ្ងន់ធ្ងរជាងដែលខ្ញុំធ្លាប់ជួប។ នេះជាលើកទីមួយដែលខ្ញុំសុំជំនួយពីគ្រូពេទ្យចិត្តសាស្ត្រ ព្រោះស្ថានភាពផ្លូវចិត្តធ្លាក់ដល់សូន្យ ហើយខ្ញុំមិនអាចងើបឡើងវិញដោយខ្លួនឯងបានទេ។”
ពាក្យសំដីខ្លាំងខ្លា និងការរិះគន់ជាច្រើនលើបណ្តាញសង្គម ក្លាយជាមូលហេតុធ្វើឲ្យខ្សែប្រយុទ្ធល្បីមួយនេះមានអារម្មណ៍បាត់បង់កម្លាំងចិត្ត។ សេចក្តីថ្លែងសាររបស់ Neymar បានបើកការពិភាក្សាយ៉ាងទូលំទូលាយអំពីសុខភាពផ្លូវចិត្តរបស់កីឡាករដែលជាញឹកញាប់ត្រូវបានទទួលរងសម្ពាធពីទស្សនិកជន និងមតិយោបល់គ្រប់ទិសទី។