Messi និង Ronaldo នឹងជួបគ្នានៅវគ្គ 32 ក្រុម នៃ FIFA World Cup 2026 ប្រសិនបើ ព័រទុយហ្គាល់ និង អាហ្សង់ទីន ឆ្លងផុតវគ្គចែកពូល!
អត្ថបទសរសេរដោយ Dany • 116 views
ការរំពឹងទុករបស់អ្នកគាំទ្រអាចក្លាយជាការពិត នៅពេលដែល Lionel Messi និង Cristiano Ronaldo មានឱកាសជួបគ្នាថ្មីម្តងទៀត ក្នុងវគ្គ 32 ក្រុម នៃ World Cup 2026 ប្រសិនបើក្រុមជម្រើសជាតិរបស់ពួកគេ អាចឆ្លងផុតវគ្គចែកពូលបានជោគជ័យ។
ប្រសិនបើ GOAT ទាំងពីរជួបប្រកួតគ្នាពិតៗ នោះវានឹងក្លាយជាការប្រកួតដ៏អស្ចារ្យ ដែលសព្វថ្ងៃមនុស្សគ្រប់គ្នារង់ចាំការប្រកួតមួយនេះ នឹងត្រូវសរសេរទុកជាប្រវត្តិសាស្ត្រឡើងម្ដងទៀត។
Messi អាចមានឱកាសលើកជើងឯកជាលើកទីពីរ ខណៈដែល Ronaldo កំពុងតែបន្តប្រឹងប្រែងដើម្បីទទួលបានពាន World Cup ដ៏ឧត្តុង្គឧត្តមនេះជាលើកដំបូង។ ប្រសិនបើ GOAT ទាំងពីរបានជួបប្រកួតគ្នា នោះ World Cup 2026 នឹងក្លាយជា ព្រឹត្តិការណ៍ដ៏អស្ចារ្យ និងទាក់ទាញបំផុត ។
