Messi៖ ខ្ញុំលេងសម្រាប់ការប្រកួត មិនមែនសម្រាប់កំណត់ត្រា ឬគ្រាប់បាល់ទេ
អត្ថបទសរសេរដោយ Dany • 96 views
កីឡាករដែលមាន បទពិសោធជោគជ័យយ៉ាងខ្លាំង ក្នុងវិស័យបាល់ទាត់ Leo Messi បាននិយាយជាមួយ ESPN Argentina ថា "កីឡាករបាល់ទាត់សព្វថ្ងៃនេះ ផ្តោតសំខាន់លើ ស្ថិតិផ្ទាល់ខ្លួនច្រើន ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំមិនចូលចិត្តស្ថិតិទេ"។ ខ្ញុំមិនគិតថាខ្ញុំត្រូវការអាស៊ីស ឬការទទួលគ្រាប់បាល់អោយបានដើម្បីឈានដល់ កំណត់ត្រា ឬ លើសនរណាម្នាក់ឡើយ។ ខ្ញុំរស់នៅក្នុងការប្រកួត ហើយរីករាយជាមួយវា។
ខ្ញុំចូលចិត្តការសម្រេចចិត្ត និងចូលរួមយ៉ាងខ្លាំងក្នុងលំហូរនៃការប្រកួត។ ប៉ុន្តែខ្ញុំមិនលេងសម្រាប់រឿងនោះទេ (ចង់បានគ្រាប់បាល់) និងមិនផ្តល់សារៈសំខាន់លើវាពេកទេ។ រឿងទាំងនេះកើតឡើងដោយ លទ្ធផលធម្មជាតិ មិនមែនដោយសារខ្ញុំគិតថាត្រូវការអាស៊ីស ឬកំណត់ត្រា ឬក៏លើសនរណាម្នាក់នោះឡើយ។ វាបានកើតឡើងដោយសារតែវាបានកើតឡើង។
ក្នុងនោះផងដែរ Messi ក៏បានមើលឃើញថា ប្រទេសទាំង ៥ នេះមានឱកាសឈ្នះពានរង្វាន់ World Cup នៅឆ្នាំក្រោយ គឺ អង់គ្លេស, អាលឺម៉ង់, អេស្ប៉ាញ, ប្រេសុីល និង បារាំង ដោយគ្មានវត្តមានក្រុម អាហ្សង់ទីន។ ប៉ុន្តែ Messi បានសង្ឃឹមថា អាហ្សង់ទីន នឹងប្រយុទ្ធគ្រប់វិធី ដើម្បីឈ្នះពានរង្វាន់ពិភពលោក World Cup ម្តងទៀត។
