Mason Greenwood សរសើរ Roberto De Zerbi ថាជា 'Football Architect' របស់ Marseille
អត្ថបទសរសេរដោយ Bonat • 94 views
ខ្សែប្រយុទ្ធ Mason Greenwood (ដែលជា អ្នកស៊ុតបញ្ចូលទីកំពូល ក្នុងលីគ Ligue 1 ដោយរកបាន ១០ គ្រាប់ រួចមកហើយ) បានលើកសរសើរគ្រូបង្វឹកក្រុម Marseille លោក Roberto De Zerbi ដោយហៅរូបគេថាជា "ខួរក្បាល" និងជា "ស្ថាបត្យករ" នៃទម្រង់លេងរបស់ក្រុម។ Greenwood បាននិយាយថា លោក De Zerbi បានជួយរូបគេ "យល់ដឹងអំពីបាល់ទាត់បានកាន់តែច្បាស់" និង "កែលម្អរាល់ថ្ងៃ" ដែលធ្វើឱ្យលោកមាន "អារម្មណ៍ល្អ" និងត្រៀមខ្លួនប្រជែងយកពាន Ligue 1 ជាមួយក្រុម Marseille។
ទោះបីជាក្រុម Marseille បានត្រឹមស្មើ ២-២ ជាមួយ Toulouse កាលពីចុងសប្តាហ៍មុនក៏ដោយ ក៏ពួកគេនៅតែស្ថិតក្នុងការប្រជែងដណ្តើមពាន Ligue 1 (តាមពីក្រោយក្រុមនាំមុខ Lens និង PSG ត្រឹម ២ ពិន្ទុ ប៉ុណ្ណោះ)។ Greenwood ជឿជាក់ថា ការចុះហត្ថលេខាលើកីឡាករដ៏រឹងមាំជាច្រើនកាលពីរដូវក្តៅនេះ បានធ្វើឱ្យក្រុមមាន ភាពជាក្រុម កាន់តែខ្លាំង ហើយមានឱកាសឈ្នះពាន។
