ហេតុអ្វី Marcus Rashford នៅតែមិនស្ថិតក្នុងផែនការ អនាគត របស់ Manchester United ទោះបីលេងបានល្អនៅ Barcelona ក៏ដោយ?
អត្ថបទសរសេរដោយ Dany • 88 views
Marcus Rashford ត្រូវបានគេរំពឹងថាអាចវិលត្រឡប់ទៅ Manchester United នៅរដូវក្តៅ បន្ទាប់ពីបញ្ចប់ការខ្ចីជើងជាមួយ Barcelona។ ទោះយ៉ាងណា របាយការណ៍ថ្មីបានបង្ហាញថា ក្លិប Manchester United នៅតែ “រៀបចំផែនការ អនាគត ដោយគ្មាន” ខ្សែប្រយុទ្ធអង់គ្លេសរូបនេះ។
បច្ចុប្បន្ន Marcus Rashford កំពុងបង្ហាញទម្រង់លេងល្អជាមួយ Barcelona នៅ La Liga។ គាត់សម្របខ្លួនបានល្អ បង្កើតឱកាស និងស៊ុតគ្រាប់សំខាន់ៗ ដែលធ្វើឱ្យអ្នកគាំទ្រនៅ Camp Nou មានការពេញចិត្ត។
ទោះជាយ៉ាងនេះក៏ដោយ Manchester United ហាក់មានទស្សនៈខុសគ្នា។ ប្រភពជិតស្និទ្ធនឹងក្លិបបញ្ជាក់ថា ក្រុមកំពុងសម្លឹងមើលអ្នកលេងជំនាន់ថ្មី និងចង់បង្កើតក្រុមដែលមានទិសដៅខុសពីមុន។ ដូច្នេះ ឈ្មោះ Marcus Rashford មិនមែនជាផ្នែកសំខាន់ក្នុងផែនការ អនាគត របស់ពួកគេទេ។
នៅម្ខាងទៀត Barcelona ត្រូវបានគេរំពឹងថានឹងប្រើប្រាស់ purchase option ដើម្បីទិញ Marcus Rashford ជាអចិន្ត្រៃយ៍។ ក្លិបយក្សកាតាឡាន់កំពុងប្រជែងពាន La Liga ហើយមើលឃើញគាត់ជាតួអង្គសំខាន់សម្រាប់រដូវកាលបន្ទាប់។