Marcus Rashford បាញ់ពាក្យសំដីទៅ Man Utd ដោយសរសើរ 'បរិយាកាស' នៅ Barcelona ដែលជំរុញឲ្យខ្លួន 'ក្លាយជាកីឡាករល្អបំផុត'
អត្ថបទសរសេរដោយ Bonat • 87 views
ខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford (វ័យ ២៨ ឆ្នាំ) ដែលកំពុងលេងឲ្យ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើង បាននិយាយថា "បរិយាកាស" នៅក្នុងក្លិបអេស្ប៉ាញនេះ "ជំរុញឱ្យយើងក្លាយជាកីឡាករល្អបំផុតតាមដែលអាចធ្វើទៅបាន"។ ពាក្យសម្តីនេះត្រូវបានគេបកស្រាយថាជាការ រិះគន់ដោយប្រយោល ចំពោះអតីតក្លិប Manchester United។ Rashford បានអះអាងថា លោក "មានអារម្មណ៍ថាត្រូវបានស្វាគមន៍" និង "មានអារម្មណ៍ដូចនៅផ្ទះ" នៅទីក្រុង Catalunya បន្ទាប់ពីលោករងទុក្ខធ្លាក់ទម្រង់លេងនៅ Old Trafford ក្រោមលោក Ruben Amorim។
រូបគេបានរកឃើញ ភាពស៊ីសង្វាក់ របស់ខ្លួនឡើងវិញ ដោយរកបាន ៦ គ្រាប់ និង ៨ Assist ក្នុងការបង្ហាញខ្លួន ២១ ប្រកួត និងបានវិលត្រឡប់ចូលក្រុមជម្រើសជាតិ អង់គ្លេស វិញហើយ។ Rashford គ្មានបំណងចង់ត្រឡប់ទៅ Man Utd វិញទេ ហើយ Barcelona មានលក្ខខណ្ឌក្នុងការទិញដាច់រូបគេក្នុងតម្លៃ €៣៥ លានអឺរ៉ូ នៅឆ្នាំ ២០២៦។ លោក Hansi Flick គ្រូបង្វឹក Barca បានសរសើរ Rashford ថា "កំពុងញញឹមខ្លាំង" ហើយបានបញ្ជាក់ថា Rashford កំពុងរៀនភាសាអេស្ប៉ាញដើម្បីសម្របខ្លួន។
