Manchester United សម្រេចកិច្ចព្រមព្រៀងទិញដីធំមួយ ដើម្បីត្រៀមសាងសង់ស្តាតថ្មី ដែលអាចផ្ទុកទស្សនិកជនបានរហូតដល់ទៅ 100,000 នាក់
កីឡា Jun 24, 2026

Manchester United សម្រេចកិច្ចព្រមព្រៀងទិញដីធំមួយ ដើម្បីត្រៀមសាងសង់ស្តាតថ្មី ដែលអាចផ្ទុកទស្សនិកជនបានរហូតដល់ទៅ 100,000 នាក់

អត្ថបទសរសេរដោយ Danny • 35 views

ក្លិបបិសាចក្រហម Manchester United បានបោះជំហានទៅមុខយ៉ាងសំខាន់មួយទៀត ក្នុងការធ្វើឱ្យក្តីស្រមៃបង្កើតកីឡដ្ឋាន «Wembley ភាគខាងជើង» ក្លាយជាការពិត បន្ទាប់ពីសម្រេចកិច្ចព្រមព្រៀងទិញយកដីទំហំ ២៥ អាក្រ (Acres) ពីក្រុមហ៊ុន Indurent ដែលមានចម្ងាយត្រឹមតែ ៣៥០ ម៉ែត្រពីកីឡដ្ឋាន Old Trafford បច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Manchester Evening News

ការទិញបានដីធំដុំនេះ មានន័យថា Man Utd កំពុងក្តោបក្តាប់ដីភាគច្រើនដែលត្រូវការចាំបាច់ ដើម្បីចាប់ផ្តើមគម្រោងសាងសង់មហាកីឡដ្ឋានថ្មី ដែលអាចផ្ទុកទស្សនិកជនបានរហូតដល់ទៅ ១០០,០០០ នាក់។

ជុំវិញរឿងកាលបរិច្ឆេទនៃការបើកសម្ពោធវិញ ក្លិបបានរំកិលការរំពឹងទុករបស់ខ្លួនបន្តិច ដោយសារគម្រោងដំបូងដែលគ្រោងនឹងឱ្យរួចរាល់នៅឆ្នាំ ២០៣០ នោះ ត្រូវបានចាត់ទុកថាជារឿងមិនសូវប្រាកដប្រជា និងមិនអាចទៅរួចឡើយ។ ផ្ទុយទៅវិញ ដំណើរការសាងសង់ត្រូវបានគេរំពឹងថានឹងប្រើពេលប្រហែល ៥ ឆ្នាំ គិតចាប់តាំងពីថ្ងៃបុកគ្រឹះដំបូង។ ដូច្នេះ ពេលវេលាដ៏សមស្រប និងច្បាស់លាស់បំផុតសម្រាប់ការបើកទ្វារកីឡដ្ឋានតម្លៃ ២ ពាន់លានផោននេះ គឺនៅមុនឆ្នាំ ២០៣៥

កាលបរិច្ឆេទនេះ គឺស្របពេលទៅនឹងផែនការយុទ្ធសាស្ត្ររបស់ក្លិប ដែលមានបំណងចង់ដាក់ពាក្យស្នើសុំធ្វើជាម្ចាស់ផ្ទះនៃការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកផ្នែកនារី FIFA Women's World Cup 2035 ផងដែរ។ បច្ចុប្បន្ន ការរចនាប្លង់កីឡដ្ឋានត្រូវបានចាប់ផ្តើមឡើងវិញហើយ ក្រោមការត្រួតពិនិត្យពីក្រុមហ៊ុនស្ថាបត្យកម្មល្បីឈ្មោះ Foster + Partners

បន្ទាប់ពីជោគជ័យលើការទិញដីនេះ លោកស្រី Collette Roche នាយកប្រតិបត្តិនៃគម្រោងអភិវឌ្ឍន៍កីឡដ្ឋានថ្មីរបស់ Man Utd បានមានប្រសាសន៍ថា៖ «ព័ត៌មាននៅថ្ងៃនេះបានបង្ហាញពីវឌ្ឍនភាពដែលយើងកំពុងធ្វើឆ្ពោះទៅរកផ្ទះថ្មីលំដាប់ពិភពលោកសម្រាប់ Manchester United ហើយវាជាចំណុចរបត់ដ៏សំខាន់មួយ នៅពេលដែលយើងឈានចូលទៅកាន់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍន៍»

Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026
កីឡា

Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026

Jul 27, 2026 3 views
Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!
កីឡា

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!

Jul 27, 2026 3 views
England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!
កីឡា

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!

Jul 27, 2026 4 views
Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid
កីឡា

Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid

Jul 27, 2026 3 views
ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង
កីឡា

ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង

Jul 27, 2026 5 views
Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 18 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 17 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views