Manchester City ជិតទទួលបានកំពូលយុវជនវ័យ ១៨ ឆ្នាំ Mathys Detourbet ពីក្លិប Troyes
អត្ថបទសរសេរដោយ Bonat • 91 views
ក្លិប Manchester City កំពុងមានប្រៀបក្នុងកិច្ចប្រជែងដណ្តើមយកខ្សែប្រយុទ្ធវ័យក្មេង Mathys Detourbet (វ័យ ១៨ ឆ្នាំ) ពីក្លិប Troyes ក្នុងលីគទី ២ បារាំង បន្ទាប់ពីបានអញ្ជើញរូបគេមកទស្សនកិច្ចនៅមជ្ឈមណ្ឌលហ្វឹកហាត់របស់ក្លិបផ្ទាល់។ ក្នុងរដូវកាលនេះ Detourbet បង្ហាញខ្លួនបាន ១៤ ប្រកួត (ជម្រើសដំបូង ១ ដង) ដោយរកបាន ១ គ្រាប់ និង ២ Assists។ រូបគេត្រូវបានគេចាត់ទុកថាជា "តារារះថ្មី" នៃបាល់ទាត់បារាំង ដោយសារបច្ចេកទេសគ្រប់គ្រងបាល់ និងភាពវៃឆ្លាតក្នុងការរកទីតាំង។ ក្លិប Troyes គឺជាសមាជិកក្នុងបណ្តាញ City Football Group (CFG) ដែលនេះផ្តល់ផលចំណេញដល់ Man City ក្នុងការតាមដាន និងនាំយករូបគេមកកាន់ទឹកដី Etihad ដូចករណីរបស់កីឡាករ Savinho ដែរ។
បច្ចុប្បន្ន Detourbet មានតម្លៃខ្លួនប្រហែល €៤ លានអឺរ៉ូ ប៉ុន្តែក្លិប Roma ធ្លាប់ត្រូវបានបដិសេធសំណើ €១០ លានអឺរ៉ូ កាលពីរដូវក្តៅមុន។ ក្រៅពី Man City ក៏មានក្លិប Monaco និងក្លិបអ៊ីតាលីផ្សេងទៀតកំពុងតាមដានយ៉ាងដិតដល់ផងដែរ។ ខណៈកំពុងរៀបចំផែនការអនាគត លោក Pep Guardiola ក៏កំពុងដឹកនាំក្រុមបានយ៉ាងល្អ ដោយឈរនៅលេខ ២ ក្នុង Premier League (តាមក្រោយ Arsenal ២ ពិន្ទុ) និងទើបតែឈ្នះ Brentford ២-០ ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup ជួបជាមួយ Newcastle។
