Manchester City កំពុងពិចារណាផ្លាស់ប្តូរ Center-Back ខែមករា បន្ទាប់របួស Dias និង Gvardiol ដោយផ្តោតលើ Marc Guéhi របស់ Crystal Palace
អត្ថបទសរសេរដោយ Dany • 87 views
Manchester City កំពុងពិចារណាលើការផ្លាស់ប្តូរ នៅខែមករា សម្រាប់ប្រធានក្រុម Center-Back ក្រោយរបួសកីឡាករស្នូល Ruben Dias និង Josko Gvardiol។ ក្លិបកំពុងផ្តោតទៅលើខ្សែការពាររឹងមាំអន្តរជាតិអង់គ្លេស Marc Guéhi របស់ Crystal Palace។
ចំណែកកីឡាកររូបនេះ ក៏ត្រូវបាន Liverpool តាមប្រមាញ់យកផងដែរ តាំងពីរដូវកាលមុន ប៉ុន្តែក្លិបចុងក្រោយបានបិទបញ្ជី មិនអនុញ្ញាតឲ្យចាកចេញ។
សម្រាប់អ្នកគាំទ្រ និងអ្នកចូលចិត្តបាល់ទាត់, នេះកំពុងក្លាយជាប្រធានបទដែលត្រូវតាមដានយ៉ាងជិតស្និទ្ធ ដើម្បីមើលថា Guéhi នឹងចាកចេញទៅក្លិបណាមួយ ឬបន្ត New Contract ជាមួយ Crystal Palace បន្ថែមទៀត។