វិបត្តិរបួសធ្ងន់ធ្ងរនៅ Man City៖ Pep បាត់បង់ខ្សែការពារស្នូល ៣ រូប
អត្ថបទសរសេរដោយ Bonat • 78 views
លោក Pep Guardiola កំពុងប្រឈមមុខនឹងវិបត្តិក្នុងតំបន់ការពារដ៏ធំបំផុត បន្ទាប់ពីកីឡាករសំខាន់ៗរងរបួសព្រមៗគ្នា ដែលធ្វើឱ្យការការពារតំណែងជើងឯក Premier League ជួបភាពវឹកវរ។
របាយការណ៍អ្នករងរបួស
-
Ruben Dias: បញ្ហាសាច់ដុំផ្លូវ (Hamstring) ត្រូវសម្រាកព្យាបាលពី ៤ ទៅ ៦ សប្តាហ៍។
-
Josko Gvardiol: រងរបួស បាក់ឆ្អឹងជើង ដែលអាចនឹងត្រូវសម្រាករហូតដល់ ចប់រដូវកាល។
-
John Stones: លោក Pep បញ្ជាក់ថា "មិនដឹង" ពេលណាអាចត្រលប់មកវិញបានឡើយ ដែលជាសញ្ញាគួរឱ្យព្រួយបារម្ភបំផុត។
ដោយសារខ្សត់កីឡាករការពារខ្លាំង (នៅសល់តែ Nathan Ake និង Khusanov) Man City បានប្រើវិធានការអាសន្ន៖
-
ហៅកីឡាករត្រលប់: យុវជនវ័យ ២០ ឆ្នាំ Max Alleyne ត្រូវបានហៅត្រលប់ពីកិច្ចសន្យាខ្ចីជើងនៅ Watford ជាបន្ទាន់ដើម្បីមកជួយក្រុមធំ។
-
កីឡាករអវត្តមានផ្សេងទៀត: ក្រៅពីរបួស ក្លិបក៏បាត់បង់ Omar Marmoush និង Rayan Ait-Nouri ដែលកំពុងជាប់ភារកិច្ចនៅពានរង្វាន់ AFCON ផងដែរ។
ទោះបីជាជួបវិបត្តិ ប៉ុន្តែលោក Pep នៅតែមានស្មារតីតស៊ូ ដើម្បីដឹកនាំក្រុមឆ្លងកាត់កម្មវិធីប្រកួតដ៏តានតឹង រួមមាន៖
-
ពានរង្វាន់ Carabao Cup (ប៉ះ Newcastle) និង FA Cup។
-
ការប្រកួត Champions League ចំនួន ២ ប្រកួត។
-
ជំនួបដីប៊ីដ៏ធំ Manchester Derby ទល់នឹង Man Utd។
