Man City ដាក់ Enzo Maresca ជាបេក្ខភាពកំពូលជំនួស Pep Guardiola
អត្ថបទសរសេរដោយ Bonat • 91 views
គ្រូបង្វឹកក្រុម Chelsea លោក Enzo Maresca កំពុងក្លាយជាបេក្ខភាពលេចធ្លោជាងគេក្នុងបញ្ជីសម្រាំងរបស់ Manchester City ដើម្បីមកបន្តតំណែងពីលោក Pep Guardiola ដែលត្រូវបានគេរំពឹងថាអាចនឹងចាកចេញនៅចុងរដូវកាលនេះ។ ទោះបីជាមានកិច្ចសន្យារហូតដល់ឆ្នាំ ២០២៧ ក៏ដោយ ប៉ុន្តែមានការរំពឹងទុកកាន់តែខ្លាំងថា រដូវកាល ២០២៥-២៦ នេះ នឹងក្លាយជារដូវកាលចុងក្រោយរបស់លោកនៅ Etihad។ លោកធ្លាប់បង្ហើបថា នឹងសម្រាកពីការងារដឹកនាំមួយរយៈក្រោយបញ្ចប់ភារកិច្ចជាមួយ City។ លោក Maresca មិនមែនជាអ្នកថ្មីសម្រាប់ City ឡើយ ដោយលោកធ្លាប់ដឹកនាំក្រុម U21 និងធ្លាប់ធ្វើជាជំនួយការផ្ទាល់របស់លោក Guardiola ផងដែរ។ សូម្បីតែលោក Guardiola ខ្លួនឯងក៏ធ្លាប់សរសើរ Maresca ថាជា "គ្រូបង្វឹកដ៏ល្អបំផុតម្នាក់ក្នុងលោក"។
ទោះបីជាមានកិច្ចសន្យាជាមួយ Chelsea រហូតដល់ឆ្នាំ ២០២៩ ក៏ដោយ ប៉ុន្តែ Maresca ទើបតែបានផ្ទុះសម្តីរិះគន់ពីការខ្វះការគាំទ្រពីថ្នាក់ដឹកនាំក្លិប Stamford Bridge កំឡុងសប្តាហ៍ដ៏លំបាកកន្លងទៅ ដែលធ្វើឱ្យមានមន្ទិលលើអនាគតរបស់លោក។ ក្រៅពី Maresca វីរបុរសរបស់ក្លិបគឺលោក Vincent Kompany ដែលបច្ចុប្បន្នកំពុងដឹកនាំ Bayern Munich ក៏ស្ថិតក្នុងបញ្ជីបេក្ខភាពដែល City កំពុងតាមដានផងដែរ។
