Man City ផ្ញើសារទៅ Arsenal ក្រោយជ័យជម្នះ 3-0 លើ Fulham ក្នុងការប្រកួត Premier League
កីឡា Feb 12, 2026

Man City ផ្ញើសារទៅ Arsenal ក្រោយជ័យជម្នះ 3-0 លើ Fulham ក្នុងការប្រកួត Premier League

អត្ថបទសរសេរដោយ Dany • 75 views

Manchester City បន្តការប្រកួតប្រជែងពាន Premier League ដោយយកឈ្នះ Fulham 3-0 ក្នុងការបង្ហាញសមត្ថភាពប្រយុទ្ធយ៉ាងសាហាវ ហើយផ្ញើសារប្រកាសទៅ Arsenal ថាពួកគេមិនចុះចាញ់ងាយៗទេ។

Erling Haaland បានស៊ុតបញ្ចូលទីពី open-play ជាលើកដំបូងក្នុងរយៈពេលជិតពីរខែ ខណៈក្រុមរបស់ Pep Guardiola បន្តលទ្ធផលល្អបន្ទាប់ពីការត្រឡប់យកឈ្នះដ៏អស្ចារ្យនៅ Liverpool កាលពីថ្ងៃអាទិត្យ។ ពួកគេបង្ហាញភាពរឹងមាំដោយស៊ុតបីគ្រាប់មុនចប់វគ្គទី១។

គ្រាប់បាល់ដំបូងកើតឡើងនៅនាទីទី 24 ពេល Antoine Semenyo ចាប់យកបាល់លូសក្នុងប្រអប់គ្រាប់បាល់ និងបញ្ចូលទីពីចម្ងាយជិត។ វាជាគ្រាប់ទី៥របស់គាត់សម្រាប់ក្លឹប ចាប់តាំងពីការផ្ទេរមកពី Bournemouth ក្នុងតម្លៃ £64m។

បន្ទាប់មក Man City បន្ថែមគ្រាប់ទី២នៅនាទី 30 ពេល Nico O’Reilly ប្ដូរបាល់ជាមួយ Semenyo មុននឹងបញ្ចប់យ៉ាងត្រជាក់ចិត្តឆ្លងផុត Bernd Leno

ក្រុមម្ចាស់ផ្ទះមានការតវ៉ា penalty មួយ ប៉ុន្តែត្រូវបានបដិសេធដោយ VAR ក្រោយមានការចាប់ទាញលើ Marc Guehi។ ទោះជាយ៉ាងណា គ្រាប់ទី៣កើតឡើងភ្លាមៗ ពេល Haaland ស៊ុតបាល់ចូលជ្រុងក្រោមពីក្រៅប្រអប់បន្តិច បន្ទាប់ពីការបញ្ជូនបាល់ពី Phil Foden

វាជាគ្រាប់បាល់ពី open play ដំបូងរបស់ Haaland ចាប់តាំងពីថ្ងៃទី 20 ខែធ្នូ ទល់ West Ham ខណៈ Foden ក៏បានចូលរួមក្នុងគ្រាប់បាល់ជាលើកដំបូងក្នុង 14 ប្រកួតចុងក្រោយរបស់គាត់។

ការនាំមុខបីគ្រាប់បានអនុញ្ញាតឱ្យ Guardiola ដក Haaland ចេញនៅពេលចប់វគ្គទី១ ហើយបន្តដក Foden, Rodri និង Bernardo Silva ចេញផងដែរ។ ទោះបន្ថយល្បឿនប្រកួត ក៏ Man City នៅតែគ្រប់គ្រងការប្រកួតបានល្អ ដោយមិនឲ្យ Fulham មានឱកាសត្រឡប់មកវិញ ដូចការប្រកួត 5-4 នៅ Craven Cottage កាលពីខែធ្នូឡើយ។

សរុបមក Manchester City បានបង្ហាញថាពួកគេនៅតែជាអ្នកប្រជែងពានដ៏គ្រោះថ្នាក់ ហើយសម្ពាធឥឡូវនេះបានផ្ទេរទៅកាន់ Arsenal ក្នុងការប្រកួតប្រជែងពាន Premier League

Xabi Alonso រំពឹងថា Chelsea នឹងមានការប្រែប្រួលកាន់តែច្រើនក្នុងទីផ្សារដោះដូរ ខណៈលោកលាតត្រដាងពី «ផែនការ» ផ្គុំ Morgan Rogers ជាមួយ Cole Palmer
កីឡា

Xabi Alonso រំពឹងថា Chelsea នឹងមានការប្រែប្រួលកាន់តែច្រើនក្នុងទីផ្សារដោះដូរ ខណៈលោកលាតត្រដាងពី «ផែនការ» ផ្គុំ Morgan Rogers ជាមួយ Cole Palmer

Jul 27, 2026 7 views
ប្រធាន FIFA លោក Gianni Infantino បានចេញមុខការពារការរៀបចំ 2026 World Cup និងវាយបកលើអ្នកសារព័ត៌មានថាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយ
កីឡា

ប្រធាន FIFA លោក Gianni Infantino បានចេញមុខការពារការរៀបចំ 2026 World Cup និងវាយបកលើអ្នកសារព័ត៌មានថាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយ

Jul 27, 2026 11 views
PSG បង្វែរគោលដៅមកទិញ Ferran Torres ពី Barcelona បន្ទាប់ពីចាញ់ Real Madrid ក្នុងការប្រជែងយក Yan Diomande
កីឡា

PSG បង្វែរគោលដៅមកទិញ Ferran Torres ពី Barcelona បន្ទាប់ពីចាញ់ Real Madrid ក្នុងការប្រជែងយក Yan Diomande

Jul 27, 2026 8 views
Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026
កីឡា

Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026

Jul 27, 2026 11 views
Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!
កីឡា

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!

Jul 27, 2026 10 views
England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!
កីឡា

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!

Jul 27, 2026 11 views
Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid
កីឡា

Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid

Jul 27, 2026 10 views
ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង
កីឡា

ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង

Jul 27, 2026 11 views