Luka Modrić ចង់បញ្ចប់អាជីពនៅ Real Madrid ប៉ុន្តែក្លឹបមិនយល់ព្រម ដោយមានទស្សនៈសមហេតុផលមួយនេះ
អត្ថបទសរសេរដោយ Dany • 94 views
មានរបាយការណ៍បញ្ជាក់ថា Luka Modrić មាន បំណងចង់ស្នាក់នៅបន្ត និង បញ្ចប់អាជីពបាល់ទាត់ របស់ខ្លួនជាមួយ Real Madrid ទោះបីជាត្រូវ កាត់បន្ថយប្រាក់ឈ្នួល យ៉ាងខ្លាំងក៏ដោយ អោយតែអាច បន្តពាក់អាវក្លឹបអធិរាជស ទៀត។
ទោះជាយ៉ាងណា Real Madrid មាន ទស្សនៈខុសគ្នា ដោយក្លឹបចង់ បើកឱកាសឲ្យកីឡាករក្មេងៗ ដូចជា Aurélien Tchouaméni, Eduardo Camavinga, Federico Valverde និង Arda Güler ដែលត្រូវបានចាត់ទុកថាជា ផែនការសម្រាប់អនាគតរយៈពេលវែង របស់ក្លឹប។
តាមប្រភពដដែល Xabi Alonso មាន ចំណង់ចង់ឲ្យ Luka Modrić បន្តស្នាក់នៅ ជាមួយ Real Madrid ប៉ុន្តែ ការសម្រេចចិត្តចុងក្រោយ មិនស្ថិតនៅក្នុងដៃរបស់គាត់នោះទេ ព្រោះអាស្រ័យលើ គោលនយោបាយ និងទិសដៅរបស់ក្លឹប។
ករណីនេះ បានធ្វើឲ្យអនាគតរបស់ Luka Modrić នៅ Real Madrid នៅតែជា សំណួរធំ សម្រាប់អ្នកគាំទ្រ បើទោះបីជាគាត់បានផ្តល់អ្វីៗជាច្រើនដល់ក្លឹបអស់រយៈពេលយូរឆ្នាំកន្លងមកក៏ដោយ។