Luis Enrique កំពុងនៅក្នុងដំណាក់កាលពិភាក្សាកិច្ចសន្យារយៈពេលវែង ជាមួយ PSG ក្នុងលក្ខខណ្ឌពិសេស
អត្ថបទសរសេរដោយ Dany • 93 views
យោងតាមរបាយការណ៍ពីប្រភពជាច្រើន កិច្ចសន្យានេះអាចក្លាយជាកិច្ចព្រមព្រៀងមួយដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្របាល់ទាត់ ព្រោះវាមានលក្ខណៈជាការបង្ហាញពី ការជឿជាក់ពេញលេញរបស់ក្លិប PSG ចំពោះ ទស្សនវិស័យ ការគ្រប់គ្រង និងផែនការយូរអង្វែង របស់ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Luis Enrique។
ក្រោមការដឹកនាំរបស់ Luis Enrique, PSG បានក្លាយជាក្រុមមាន ស្ថេរភាពខ្លាំងទាំងផ្នែកយុទ្ធសាស្ត្រ ស្មារតីក្រុម និងសមត្ថភាពប្រកួតប្រជែង។ ការបញ្ចូលកីឡាករវ័យក្មេងជាមួយបទពិសោធន៍របស់កីឡាករចាស់ បានធ្វើឲ្យក្រុមមាន តុល្យភាពល្អ និងអាច ឈ្នះពានរង្វាន់ជាបន្តបន្ទាប់។
ក្នុងរយៈពេលដឹកនាំរបស់គាត់ Luis Enrique បាននាំ PSG ឈ្នះពានរង្វាន់សំខាន់ៗជាច្រើន រួមមាន៖
• Ligue 1 ចំនួន 2 ដង
• Coupe de France ចំនួន 2 ដង
• Trophée des Champions ចំនួន 2 ដង
• UEFA Champions League ចំនួន 1 ដង
• UEFA Super Cup ចំនួន 1 ដង
• FIFA Intercontinental Cup ចំនួន 1 ដង
ដោយសារតែ សមិទ្ធផលដ៏អស្ចារ្យទាំងនេះ, ក្រុមដឹកនាំ PSG មើលឃើញថា Luis Enrique គឺជាគ្រូបង្វឹកសមស្របបំផុត សម្រាប់ការបន្តសាងសង់អនាគតរបស់ក្លិប ហើយ កិច្ចសន្យាពិសេសនេះអាចជាជំហានដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ PSG។