លោក Luis Enrique បានសម្រេចចិត្ត បដិសេធ ការបន្ត កិច្ចសន្យាថ្មី ជាមួយក្លិបយក្សបារាំង Paris Saint Germain
អត្ថបទសរសេរដោយ Dany • 94 views
បន្ទាប់ពីបានចំណាយពេលអស់រយៈពេល បីឆ្នាំ ជាមួយក្លិបយក្សបារាំង PSG, លោក Luis Enrique បានសម្រេចចិត្ត បដិសេធ ការបន្ត កិច្ចសន្យាថ្មី ទោះបីជាក្លិបបានផ្តល់ជូននូវលក្ខខណ្ឌដ៏ធំសម្បើមក៏ដោយ។ ក្នុងអំឡុងពេលដឹកនាំក្រុម លោក Luis Enrique បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍក្រុម និងបានជួយឲ្យ PSG សម្រេចជោគជ័យធំៗ រួមទាំងការឈ្នះពាន UEFA Champions League, ដែលជាការកត់ត្រាប្រវត្តិសាស្ត្រសំខាន់មួយសម្រាប់ក្លិប។
តាមប្រភពជិតស្និទ្ធ បានបង្ហាញថា ទស្សនៈ និង គោលបំណង របស់លោក Luis Enrique គឺចង់ស្វែងរក ការប្រកួតប្រជែងថ្មី និង បញ្ហាប្រឈមថ្មី នៅរដូវកាលខាងមុខ ដើម្បីបន្តអភិវឌ្ឍអាជីពជាអ្នកដឹកនាំក្រុមរបស់គាត់។
នៅពេលនេះ ក្លិបដែលត្រូវបានរាយការណ៍ថា មាន ចំណាប់អារម្មណ៍ យ៉ាងខ្លាំងលើ Luis Enrique គឺក្លិប Liverpool, ឬដែលគេហៅថា ហង្សក្រហម, ដែលកំពុងស្វែងរកអ្នកដឹកនាំថ្មីសម្រាប់គម្រោងអនាគតរបស់ពួកគេ។ ការផ្លាស់ប្តូរនេះអាចក្លាយជាចំណុចសំខាន់មួយសម្រាប់ទាំង Luis Enrique និង Liverpool ក្នុងរដូវកាលបន្ទាប់។