ព័ត៌មានក្តៅពីអេស្ប៉ាញ៖ Liverpool ចាប់អារម្មណ៍លើ Xabi Alonso សម្រាប់អនាគតការដឹកនាំក្រុម
អត្ថបទសរសេរដោយ Dany • 92 views
យោងតាមសារព័ត៌មានអេស្ប៉ាញ Diario AS បានរាយការណ៍ថា ក្លិបហង្សក្រហម Liverpool បានធ្វើការទាក់ទងទៅកាន់ក្រុមតំណាងរបស់ Xabi Alonso ដើម្បីសាកសួរអំពីលទ្ធភាព ក្នុងការនាំយកគាត់មកធ្វើជាគ្រូបង្វឹកនៅអនាគត។
តាមប្រភពដដែល ការឆ្លើយតបពីភាគី Xabi Alonso គឺមានលក្ខណៈវិជ្ជមាន ដែលបង្ហាញថា គាត់បើកចំហចំពោះគម្រោងថ្មីជាមួយ Liverpool។ ទោះយ៉ាងណា នៅពេលបច្ចុប្បន្ន Arne Slot ត្រូវបានរំពឹងថា នឹងបន្តដឹកនាំក្រុមរហូតដល់ចប់រដូវកាលនេះសិន មុនពេលមានការសម្រេចចិត្តចុងក្រោយណាមួយ។
ព័ត៌មាននេះ បានធ្វើឲ្យអ្នកគាំទ្រ Liverpool ចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈ Xabi Alonso ត្រូវបានគេចាត់ទុកថាជាគ្រូបង្វឹកវ័យក្មេងម្នាក់ ដែលមានទស្សនវិជ្ជាបាល់ទាត់ច្បាស់លាស់ និងបទពិសោធន៍ជាមួយក្លិបធំៗ រួមទាំងការធ្លាប់លេងឲ្យ Liverpool ផ្ទាល់ផងដែរ។
នៅពេលនេះ អ្វីៗនៅតែស្ថិតក្នុងដំណាក់កាលតាមដាន ហើយអ្នកគាំទ្រត្រូវរង់ចាំដំណឹងបន្ថែមថា តើ Xabi Alonso នឹងក្លាយជាអ្នកដឹកនាំថ្មីរបស់ Anfield នៅពេលអនាគតឬយ៉ាងណា។