Liverpool និង Tottenham ប្រជែងគ្នាដើម្បីចុះហត្ថលេខាលើ Yan Diomande របស់ RB Leipzig
អត្ថបទសរសេរដោយ Bonat • 91 views
ក្លិប Liverpool និង Tottenham Hotspur ត្រូវបានគេរាយការណ៍ថា បានឈានដល់ការពិភាក្សាជាមួយតំណាងរបស់ខ្សែបម្រើស្លាបឆ្នើម Yan Diomande (វ័យ ១៩ ឆ្នាំ) របស់ RB Leipzig ដែលបានក្លាយជាខ្សែរប្រយុទ្ធវ័យក្មេងដែលត្រូវបានគេចង់បានបំផុតនៅអឺរ៉ុប។ Diomande ដែលមានដើមកំណើតនៅ កូដឺវ័រ បានបង្ហាញទម្រង់លេងដ៏អស្ចារ្យនៅ Bundesliga (រកបាន ៤ គ្រាប់ និង ៤ Assist ក្នុង ១៤ ប្រកួត) បន្ទាប់ពីផ្ទេរមកពីក្លិប Leganes កាលពីរដូវក្តៅមុន។ RB Leipzig បានចុះហត្ថលេខាលើរូបគេក្នុងតម្លៃ €២០ លានអឺរ៉ូ ប៉ុន្តែបានដាក់តម្លៃលក់ចេញអប្បបរមា €១០០ លានអឺរ៉ូ ដោយសារកិច្ចសន្យារបស់គេមានរហូតដល់ឆ្នាំ ២០៣០ និង គ្មានលក្ខខណ្ឌលុបចោលកិច្ចសន្យា។
Liverpool ឃើញ Diomande ជា សសរស្តម្ភរយៈពេលវែង សម្រាប់តំបន់ប្រយុទ្ធ ខណៈដែល Tottenham ចង់បានខ្សែប្រយុទ្ធបន្ថែមទៀត។ ក្លិប Barcelona ក៏ចាប់អារម្មណ៍លើរូបគេដែរ ប៉ុន្តែ បញ្ហាហិរញ្ញវត្ថុ បានរារាំងពួកគេមិនឱ្យចូលរួមក្នុងការដេញថ្លៃ។ Diomande និយាយថា រូបគេកោតសរសើរកីឡាករ Vinicius Junior ចំពោះទម្រង់លេង និង Kylian Mbappe ចំពោះ ផ្នត់គំនិត ប៉ុន្តែ "កីឡាករដែលខ្ញុំចូលចិត្តបំផុតគឺ Cristiano Ronaldo"។
