Liverpool ពិចារណាផ្ទេរ Rodrygo របស់ Real Madrid ក្រោយ Mohamed Salah បង្ហាញចេតនាចង់ចាកចេញ
អត្ថបទសរសេរដោយ Bonat • 94 views
ក្លិប Liverpool ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការដាក់សំណើទិញខ្សែប្រយុទ្ធប្រេស៊ីល Rodrygo (វ័យ ២៤ ឆ្នាំ) របស់ Real Madrid ក្នុងតម្លៃប្រហែល €៧០ លានអឺរ៉ូ នៅខែមករា ដើម្បី ជំនួស Mohamed Salah ដែលទំនងជានឹងចាកចេញ។ Salah (វ័យ ៣៣ ឆ្នាំ) ដែលបានចុះកុងត្រា ២ ឆ្នាំកាលពីដើមឆ្នាំនេះ បាន បញ្ចេញការខកចិត្តយ៉ាងខ្លាំង ថាខ្លួនត្រូវបាន "បោះបង់ចោល" បន្ទាប់ពីលោក Arne Slot ទម្លាក់រូបគេពីក្រុមចាប់ផ្តើម ៣ ប្រកួត ជាប់គ្នា ដោយសារទម្រង់លេងធ្លាក់ចុះ (រកបាន ៤ គ្រាប់ ក្នុង ១៣ ប្រកួត ក្នុងលីគ)។
Liverpool បានកំណត់យក Rodrygo ដែលខ្វះឱកាសលេងក្រោមលោក Xabi Alonso ជាគោលដៅសំខាន់។ ទន្ទឹមនឹងនេះ ពួកគេក៏តាមដានខ្សែបម្រើស្លាបផ្សេងទៀតដូចជា Antoine Semenyo (Bournemouth, តម្លៃ £៦៥ លានផោន), Bradley Barcola (PSG) និង Michael Olise (Bayern Munich) ផងដែរ។ បច្ចុប្បន្ន Liverpool កំពុងជួបវិបត្តិយ៉ាងខ្លាំង (ឈ្នះត្រឹមតែ ៤ លើក ក្នុង ១៥ ប្រកួត ចុងក្រោយ) ហើយកំពុងស្ថិតនៅពីក្រោយក្រុមនាំមុខ Arsenal ១០ ពិន្ទុ ដែលធ្វើឱ្យការការពារតំណែងជើងឯកលីគរបស់ពួកគេហាក់ដូចជា ដួលរលំ។
