Lionel Messi ត្រូវបានរាយការណ៍ថាមានការខកចិត្ត បន្ទាប់ពីការប្រកួត Finalissima រវាង Argentina និង Spain ត្រូវបានលុបចោល ដោយសារបញ្ហានយោបាយអន្តរជាតិ
អត្ថបទសរសេរដោយ Dany • 59 views
ប្រធានក្រុមជម្រើសជាតិ Argentina គឺ Lionel Messi ត្រូវបានរាយការណ៍ថា មានការខកចិត្ត បន្ទាប់ពីការប្រកួត Finalissima ឆ្នាំ 2026 ត្រូវបានលុបចោលជាផ្លូវការ។ ការប្រកួតដែលគ្រោងនឹងធ្វើឡើងរវាងអាហ្សង់ទីន និង អេស្ប៉ាញ ដែលជាជើងឯក UEFA Euro 2024 នោះ ត្រូវបានផ្អាកដោយសារបញ្ហានយោបាយអន្តរជាតិ។
ប្រភពមួយបានប្រាប់ ESPN ថា Messi បានចាត់ទុកការប្រកួតនេះយ៉ាងសំខាន់ ដោយគាត់មើលវាថាជាការប្រកួតផ្លូវការសំខាន់មួយ មិនមែនគ្រាន់តែជាការប្រកួតមិត្តភាពឬការបង្ហាញកីឡាប៉ុណ្ណោះទេ។ សម្រាប់ Messi ការប្រកួត Finalissima ជាមួយ Spain គឺជាឱកាសមួយដ៏សំខាន់ក្នុងការឈ្នះពានបន្ថែម និងជាការត្រៀមខ្លួនសម្រាប់ FIFA World Cup 2026 ខាងមុខ។
យ៉ាងណាក៏ដោយ Messi មិនបានចូលរួមក្នុងការសម្រេចចិត្តរបស់មន្ត្រីបាល់ទាត់ដែលបាននាំឲ្យការប្រកួតនេះត្រូវលុបចោលទេ ទោះបីគាត់ជាមេដឹកនាំសំខាន់របស់ក្រុមជម្រើសជាតិអាហ្សង់ទីនក៏ដោយ។
ការលុបចោលការប្រកួតនេះមានន័យថា អ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោកនឹងខកខានឱកាសមើលការប្រកួតដ៏ធំមួយរវាងម្ចាស់ជើងឯក Copa America និងម្ចាស់ជើងឯក Euro។ សម្រាប់ Lionel Messi វាក៏មានន័យថា គាត់បាត់បង់ឱកាសមួយក្នុងការបន្ថែមពានរង្វាន់មួយទៀតក្នុងអាជីពដ៏អស្ចារ្យរបស់គាត់ផងដែរ។