Liam Rosenior ខឹងសម្បារចំពោះពាក្យចចាមអារ៉ាមផ្ទេរ Cole Palmer ទៅ Manchester United ហើយថា ការលក់គាត់គឺ “មិនសមហេតុផល”
អត្ថបទសរសេរដោយ Dany • 87 views
គ្រូបង្វឹក Chelsea លោក Liam Rosenior បានចេញមុខបដិសេធយ៉ាងតឹងរ៉ឹង និងបង្ហាញការមិនពេញចិត្ត ចំពោះពាក្យចចាមអារ៉ាមដែលភ្ជាប់ឈ្មោះ Cole Palmer ជាមួយការផ្ទេរទៅកាន់ Manchester United ដោយអះអាងថា ព័ត៌មានទាំងនេះ “មកពីណាមិនដឹង” និងមិនមានមូលដ្ឋានពិតប្រាកដឡើយ។
ខ្សែប្រយុទ្ធលេខ 10 របស់ Chelsea ត្រូវបានរាយការណ៍ថា កំពុងទាក់ទាញចំណាប់អារម្មណ៍ពី Manchester United ដែលជាក្លិបដែលគាត់ធ្លាប់ជាអ្នកគាំទ្រតាំងពីកុមារភាព ទោះបីជាគាត់ធំឡើងពីសាលាបាល់ទាត់របស់គូប្រជែង Manchester City ក៏ដោយ។ ពាក្យចចាមអារ៉ាមនេះ បានបង្កើតការពិភាក្សាខ្លាំងនៅក្នុងមេឌា និងក្នុងចំណោមអ្នកគាំទ្រ។
ទោះយ៉ាងណា Liam Rosenior បានបញ្ជាក់យ៉ាងច្បាស់ថា ការលក់ Cole Palmer គឺជារឿង “unrealistic” ឬមិនសមហេតុផលសោះ សម្រាប់ Chelsea នៅពេលបច្ចុប្បន្ន។ គាត់បានលើកឡើងថា Palmer គឺជាកីឡាករស្នូល សំខាន់បំផុតមួយក្នុងគម្រោងរបស់ក្លិប ហើយកំពុងសប្បាយចិត្តក្នុងការលេងនៅ Stamford Bridge។
គ្រូបង្វឹករូបនេះ ក៏បានបន្ថែមថា ពាក្យចចាមអារ៉ាមទីផ្សារផ្ទេរ ជារឿងធម្មតា សម្រាប់កីឡាករដែលកំពុងមានទម្រង់លេងលេចធ្លោ ប៉ុន្តែវាមិនមានន័យថា ក្លិបនឹងពិចារណាលក់គាត់នោះឡើយ។ Chelsea នៅតែមានគម្រោងរយៈពេលវែងជាមួយ Cole Palmer ហើយមើលឃើញគាត់ជាអ្នកដឹកនាំសំខាន់ម្នាក់ សម្រាប់អនាគត។
សម្រាប់ពេលនេះ Liam Rosenior បានបញ្ជាក់ថា ការផ្តោតអារម្មណ៍របស់ក្លិប និងកីឡាករ គឺនៅលើទីលានប្រកួត មិនមែនលើពាក្យចចាមអារ៉ាមនៅក្រៅទីលានឡើយ។